ជីវិត និងសង្គម

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អំពាវនាវឱ្យអ្នកសារព័ត៌មានអនឡាញលើកកម្ពស់ក្រមសីលធម៌ និងគោរពសិទ្ធិបុគ្គល

រាជធានីភ្នំពេញ៖ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានអនឡាញនៅភ្នំពេញ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិបុគ្គល បន្ទាប់ពីមានការរិះគន់ពីសាធារណជនចំពោះការរាយការណ៍ព័ត៌មានហួសហេតុ។លោកបានគូសបញ្ជាក់ថា ល្បឿនព័ត៌មានសំខាន់ ប៉ុន្តែតម្លៃសេចក្តីថ្លៃថ្នូរ និងសីលធម៌មិនអាចខ្វះបានឡើយ។ លោកបានណែនាំចំណុចសំខាន់ៗរួមមាន៖ គោរពសិទ្ធិឯកជនភាព ជៀសវាងការថតបង្ហាញមុខជនរងគ្រោះ ការបិទបាំងអត្តសញ្ញាណ ចៀសវាងការកាត់សេចក្តីដោយខ្លួនឯង រក្សាសុវត្ថិភាពមិនរំខានដល់ប្រតិបត្តិការសមត្ថកិច្ច និងបង្កើតមាតិកាដែលមានគុណតម្លៃមិនផ្តោតតែលើឈាម និងទឹកភ្នែកដើម្បីទាញ…

សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ សរុបជិត ១០០០ នាក់ សង្កត់ធ្ងន់លើការបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០២ ឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦ នាក់។ ពិធីនេះជាការអនុវត្ត និងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត…

ក្ដៅ! អាមេរិកសម្រេចដកទ័ព៥ពាន់នាក់ចេញពីអាល្លឺម៉ង់ ក្រោយមេដឹកនាំទាំងពីរជល់មាត់គ្នា

ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកត្រៀមដកកងទ័ពរបស់ខ្លួនចំនួន ៥ពាន់នាក់​ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានទំនាស់យ៉ាងល្វីងជូរចត់ជាមួយគ្នា ដោយសារពាក្យសម្ដីប៉ុន្មានម៉ាត់របស់អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីតរីច ម៊ែក ធ្វើឱ្យលោកត្រាំឈឺចុកចាប់។ លោកម៊ែកបានថ្លែងថា អ៊ីរ៉ង់ធ្វើឱ្យអាមេរិកអាម៉ាស់មុខក្នុងការចរចារដើម្បីបញ្ចប់សង្គ្រាម និងចោទថាអាមេរិកគ្មាននយោបាយច្បាស់លាស់។ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានថ្លែងថា ការប្រើប្រាស់ពាក្យសម្ដីបែបនេះគឺមិនសមរម្យ និងឥតប្រយោជន៍ឡើយ។ មន្ទីរបញ្ចកោណថ្លែងថា ដំណើរការដកទ័ពរំពឹងនឹងបិទបញ្ចប់ចាប់ពី ៦ ទៅ ១២ខែខាងមុខ។…

កម្ពុជា​បន្ត​បណ្តេញ​ជនជាតិ​ចិន​១៥៣នាក់​ ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​លួចស្នាក់នៅខុសច្បាប់

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិចិនចំនួន ១៥៣ នាក់ (ស្រី ០៨ នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ការបណ្ដេញនេះ…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើថៃដកខ្លួនពី MOU 2001 កម្ពុជានឹងបន្តរកយន្តការសន្តិភាពតាមច្បាប់ផ្សេងទៀត

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) នាថ្ងៃទី១ ឧសភា ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត ប្រសិនបើថៃសម្រេចដកខ្លួនពីអនុស្សារណៈយោគយល់ (MOU) 2001។ ឯកឧត្តមបានគូសបញ្ជាក់ថា ការដែលថៃសម្រេចបោះបង់ចោល MOU 2001…

ចិនដកពន្ធនាំចូលសូន្យភាគរយឲ្យអាហ្វ្រិក ៥៣ ប្រទេស ទុកតែអេស្វ៉ាទីនីមួយគត់ដែលនៅជាប់តៃវ៉ាន់

ទីក្រុងប៉េកាំង៖ ប្រទេសចិនបានសម្រេចលុបចោលពន្ធគយនាំចូលទាំងស្រុង (Zero-Tariff) សម្រាប់ទំនិញទាំងអស់ដែលនាំចូលពីប្រទេសនៅទ្វីបអាហ្វ្រិកចំនួន ៥៣ ក្នុងចំណោម ៥៤ ប្រទេស ដោយទុកតែប្រទេសអេស្វ៉ាទីនី (Eswatini) តែមួយគត់ដែលមិនទទួលបានសិទ្ធិនេះ ដោយសារតែប្រទេសនេះនៅតែរក្សាទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ នេះបើតាមប្រភពពី BBC, Nikkei, HKTDC និងប្រភពផ្សេងទៀត។ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦…

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅខណ្ឌច្បារអំពៅ សំណាងគ្មានអ្នករបួស

រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅតាមបណ្តោយផ្លូវលេខ៣៦៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ សំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងជាបឋមថា មុនកើតហេតុ គេធុំក្លិនផ្សែងឈ្ងៀមក្បែរផ្ទះពួកគាត់រស់នៅ ដោយភ័យស្លន់ស្លោរ ប្រជាពលរដ្ឋបាននាំគ្នារត់ចេញពីក្នុងផ្ទះ…

ស្នងការដ្ឋាននគរបាលជាតិ ច្រានចោលការចោទប្រកាន់ពីសារព័ត៌មានថៃ ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត និងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ជាមួយអាជ្ញាធរថៃ

រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដើម្បីច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅអគារ១៣ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់សារព័ត៌មានថៃនេះ គឺជាការបំភ្លើសពីការពិត…

ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារវីរយុទ្ធជន អនុសេនីយ៍ឯក សុក ណាវុន

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ស្រី ឌឹក បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន លោកអនុសេនីយ៍ឯក សុក ណាវុន ដែលបានពលីជីវិតកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តគោកបេង…

សម្តេចធិបតី ៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាស្នូលជំរុញកំណើនសេដ្ឋកិច្ចជាតិ

រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម គឺជាវិស័យស្នូលមួយដ៏សំខាន់ សម្រាប់បម្រើឱ្យវិស័យដទៃទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ។ ថ្លែងក្នុងពិធីប្រារព្ធ «ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន…