អាមេរិកប្តេជ្ញារក្សាសន្តិភាពព្រំដែនកម្ពុជា-ថៃ រួមទាំងជម្លៀសគ្រាប់បែកចង្កោម
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សាសន្តិភាព និងជំរុញឱ្យមានបទឈប់បាញ់យូរអង្វែងតាមព្រំដែនកម្ពុជា-ថៃ ខណៈបង្កើនជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលលោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធានផ្នែកនយោបាយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានដឹកនាំប្រតិភូចុះទស្សនកិច្ចពិភាក្សាការងារជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ លោកស្រីបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកផ្ដោតលើការរក្សាសន្តិភាព…
