ជីវិត និងសង្គម

ត្រាំ-ស៊ីជីនពីង ជួបកំពូលនៅប៉េកាំង ពិភាក្សាបញ្ហាអ៊ីរ៉ង់ ពាណិជ្ជកម្ម និងតៃវ៉ាន់

ទីក្រុងប៉េកាំង៖ លោកត្រាំ និងលោកស៊ីជីនពីង ត្រៀមជួបគ្នាកម្រិតកំពូលដើម្បីពិភាក្សាអំពីបញ្ហារសើបជាច្រើន រួមមានបញ្ហាអ៊ីរ៉ង់ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់។ លោកស៊ីនឹងទទួលស្វាគមន៍លោកត្រាំដោយពិធីបដិសណ្ឋារកិច្ចដ៏អធិក មុនពេលចាប់ផ្ដើមកិច្ចពិភាក្សានៅម៉ោង១០ព្រឹក នៅមហាវិមានប្រជាជន។ មេដឹកនាំទាំង២ក៏នឹងចូលរួមពិធីលៀងសាយភោជន៍នៅវិមានដដែលនេះនៅពេលល្ងាច។ លោកត្រាំនឹងទៅទស្សនាប្រាសាទសួគ៌ ជាទីដែលអតីតព្រះចៅអធិរាជចិនសម័យបុរាណតែងយាងមកបួងសួង។ លោកត្រាំបាននាំបុគ្គលសំខាន់ៗខាងធុរកិច្ចអមដំណើរ ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោកអ៊ីឡនម៉ាស់ (Elon Musk) ថៅកែក្រុមហ៊ុន…

ទស្សនា​ផ្កាឈូករ័ត្ន​ជាង​១០​ម៉ឺន​គុម្ព​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ល្បី​ខ្ចី​បេះដូង​អ្នក​ទេសចរ​ក្រុង​កំពង់ចាម

ខេត្ត​កំពង់ចាម ៖ ផ្កាឈូករ័ត្ន​ជាង ១០​ម៉ឺន​គុម្ព​កំពុង​រីក​ស្រស់បំព្រង​នៅ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​មក​កម្សាន្ត​រាល់​ថ្ងៃ ជាពិសេស​ថ្ងៃ​ចុង​សប្តាហ៍ មាន​អ្នក​មក​លេង​រហូត​ដល់​ជាង ១០០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ប្រជាពលរដ្ឋ​ឈ្មោះ ងី ស្រី​និ​ត អាយុ ២៤​ឆ្នាំ រស់នៅ​ស្រុក​កោះសូទិន បាន​រៀបរាប់​ថា ក្រោយ​ឃើញ​ផ្កា​ទាំងនេះ​តាម​បណ្ដាញ​សង្គម ក៏​ឆ្លៀត​ពេល​ទំនេរ​ជិះ​ម៉ូតូ​មក​មើល​ផ្ទាល់ ហើយ​បាន​ឃើញ​ផ្កាឈូករ័ត្ន​រាប់​ពាន់​គុម្ព​រីក​ស្រស់​បំព្រង…

ដ្រូនសង្គ្រាមស៊ូដង់សម្លាប់ជនស៊ីវិលជិត ៩០០ នាក់ក្នុងរយៈពេល ៤ ខែ

ប្រទេសស៊ូដង់៖ អង្គការសហប្រជាជាតិថ្លែងកាលពីថ្ងៃទី១១ ឧសភាថា ជនស៊ីវិលយ៉ាងតិច ៨៨០ នាក់បានស្លាប់ក្នុងការវាយប្រហារដោយដ្រូននៅស៊ូដង់ចន្លោះខែមករា និងខែមេសា ឆ្នាំ២០២៦នេះ។ ការវាយប្រហារទាំងនេះកំពុងធ្វើឲ្យជម្លោះស៊ីវិលដែលអូសបន្លាយជាង ៣ ឆ្នាំមកហើយ ធ្លាក់ចូលក្នុងដំណាក់កាលថ្មីកាន់តែបង្ហូរឈាមបំផុត។ ការវាយប្រហារគ្នាដោយប្រើដ្រូនរវាងកងទ័ពស៊ូដង់និងកងកម្លាំងប៉ារ៉ាដែលកំពុងច្បាំងដណ្ដើមអំណាចគ្នាតាំងពីខែមេសា ឆ្នាំ២០២៣ កាន់តែរីកធំឡើងពេញផ្ទៃប្រទេស។ យោងតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ការស្លាប់ដោយដ្រូនប្រមាណ ៨៨០ នាក់នេះ គឺស្មើនឹងជាង…

លោកត្រាំប្រៀបបទឈប់បាញ់ជាមួយអ៉ីរ៉ង់ថា«កំពុងដាក់អុកស៊ីហ្សែន» ត្រៀមឈានដល់ទីបញ្ចប់

សង្គ្រាមអ៉ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ថ្លែងថា បទឈប់បាញ់គ្នាជាមួយអ៉ីរ៉ង់ពេលនេះ កំពុងតែដាក់អុកស៊ីហ្សែន បន្ទាប់ពីលោកបដិសេធចម្លើយអ៉ីរ៉ង់ចំពោះសំណើអាមេរិកដើម្បីបញ្ចប់សង្គ្រាម។ បន្ទាប់ពីចាត់ទុកចម្លើយអ៉ីរ៉ង់ថាមិនអាចទទួលយកបានទាំងស្រុង លោកត្រាំអះអាងថា សហរដ្ឋអាមេរិកនឹងដណ្ដើមជ័យជម្នះទាំងស្រុងលើអ៉ីរ៉ង់។ លោកបន្តថា បទឈប់បាញ់គ្នាដែលបានផ្អាកការប្រយុទ្ធគ្នាដ៏ច្រើនក្នុងតំបន់ឈូងសមុទ្រពែរ្ស៍ ចាប់តាំងពីជាងមួយខែមកហើយ កំពុងតែឈានទៅរកទីបញ្ចប់។ ថ្លែងទៅកាន់សារព័ត៌មាន កាលពីថ្ងៃទី១១ ឧសភា លោកត្រាំថា បទឈប់បាញ់គ្នាកំពុងតែដកដង្ហើមជាមួយជំនួយអុកស៊ីហ្សែន ហើយគ្រូពេទ្យម្នាក់ចូលមកនិយាយថា…

ក្ដីសង្ឃឹមសន្តិភាពអ៊ុយក្រែន៖ ពូទីន-ត្រាំ ប្រកាសការបញ្ចប់សង្គ្រាមជិតឈានដល់

ទោះបីជាលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងកាលពីថ្ងៃទី៩ ឧសភា ពីការបញ្ចប់សង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗនេះក្ដី តែវិមានក្រឹមឡាំងបានវាយតម្លៃថា វាជាការប្រញាប់ប្រញាល់ពេកដែលលើកពីភាពលម្អិតជាក់ស្ដែងនៃដំណើរការឆ្ពោះទៅរកសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ គូសបញ្ជាក់ថា និយាយពីដំណើរការសន្តិភាពអាចនិយាយបានថា ការបញ្ចប់សង្គ្រាមពិតជាជិតឈានដល់ ប៉ុន្តែគេនៅមិនទាន់អាចលើកពីភាពលម្អិតជាក់ស្ដែងបាននៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃប្រារព្ធទិវាជ័យជម្នះរបស់សូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់ លោក ពូទីន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយនិយាយថា…

ច្បាស់ៗ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លាតត្រដាងមូលហេតុ កម្លាំងជំនាញជិះម៉ូតូមិនពាក់មួកពេលចុះបង្ក្រាប

រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺជុំវិញការរិះគន់លើបណ្តាញសង្គម ទាក់ទងនឹងកម្លាំងជំនាញជិះម៉ូតូដោយមិនពាក់មួក និងមិនដាក់កញ្ចក់ ព្រមទាំងសៀតអាវុធបញ្ចេញសំញ៉ែងក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស។ នាយកដ្ឋានបានទទួលស្គាល់ថា រូបភាពនេះជាកម្លាំងរបស់អង្គភាព ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាបង្កគ្រោះថ្នាក់ទើបចេញពីពន្ធនាគារ។ ទាក់ទិនការមិនពាក់មួក នាយកដ្ឋានបានពន្យល់ថា ពេលទទួលព័ត៌មានបទល្មើសភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតពីសុវត្ថិភាពផ្ទាល់ខ្លួន។ លើសពីនេះ…

រថយន្តដឹកគ្រែធ្លាក់ច្រាំងភ្នំបូកគោជម្រៅ៥០ម៉ែត្រ សពអ្នកបើកបរត្រូវយកមកវិញក្រោយអស់ពេល៣៦ម៉ោង

កំពត៖ រថយន្តធុនធំមួយគ្រឿង ដឹកគ្រែ និងសម្ភារះសំណង់ផ្សេងទៀត បានបើកធ្លាក់ច្រាំងពីលើភ្នំបូកគោ ចុះទៅក្រោមប្រហែល ៥០ ម៉ែត្រ កាលពីវេលាម៉ោង ៦ យប់ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦។ ក្រោយកើតហេតុ ការយកសពអ្នកបើកបរចេញពីក្នុងរថយន្តមិនអាចធ្វើភ្លាមៗបានទេ ដោយសារតែភ្លៀងធ្លាក់ជោគជាំខ្លាំង និងពិបាកក្នុងការចុះទៅយក។…

រន្ធត់! គម្រោង«ដូមមាស»លោកត្រាំថ្លៃដល់១២០០ពាន់លានដុល្លារ ខ្ពស់ជាងការប៉ាន់ស្មានជាង៦ដង

សហរដ្ឋអាមេរិក៖ ការិយាល័យថវិការបស់សភាអាមេរិក (CBO) បានចេញរបាយការណ៍វាយតម្លៃដ៏តក់ស្លុតមួយថា គម្រោងប្រព័ន្ធការពារមីស៊ីលដ៏មានមហិច្ឆតារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមានឈ្មោះថា «ដូមមាស» (Golden Dome) អាចត្រូវចំណាយថវិកាខ្ពស់រហូតដល់ ១.២០០ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ។ ចំនួនទឹកប្រាក់នេះពិតជាខ្ពស់លើសពីការប៉ាន់ស្មានរបស់សេតវិមានយ៉ាងឆ្ងាយ ដែលធ្លាប់ប៉ាន់ប្រមាណថាមានត្រឹមតែ ១៧៥ ពាន់លានដុល្លារប៉ុណ្ណោះ។…

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសបន្តយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» រហូតដល់ថៃដាក់កន្ទុយរត់ចូលដីខ្លួនវិញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» ជាប់រហូតទាល់តែថៃដាក់កន្ទុយរត់ចូលដីខ្លួនវិញ។ លោកបានថ្លែងបែបនេះ ក្រោយពេលរដ្ឋាភិបាលថៃបើកយុទ្ធនាការ «ថៃជួយថៃ» ស្រដៀងគ្នា ខណៈអាជីវករថៃរាប់ម៉ឺននាក់កំពុងរងការខាតបង់យ៉ាងដំណំពីការបិទព្រំដែនជាមួយកម្ពុជា។ ឯកឧត្តមបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៣ ឧសភា ២០២៦ ថា យុទ្ធនាការ…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាតាមទូរស័ព្ទជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ពីដំណោះស្រាយសន្តិភាពព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ កិច្ចពិភាក្សានេះផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក និងកិច្ចខិតខំប្រឹងប្រែងធានានូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការបន្តសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងបានអះអាងការប្តេជ្ញាចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមមាន ការពារជាតិ សន្តិសុខ…