ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ៖ អតីតយុទ្ធជនជាគ្រឹះសន្តិភាព ដែលថ្នាក់ដឹកនាំតែងគិតគូរជានិច្ច

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា អតីតយុទ្ធជនគឺជាគ្រឹះនៃសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្ដល់អាទិភាព និងគិតគូរពីសុខទុក្ខជានិច្ច។ លោកបានលើកឡើងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១២ ឧសភា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណព្រះមហាក្សត្រ និងអំពាវនាវឱ្យគាំទ្រអតីតយុទ្ធជនបន្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងសារលិខិតក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ឧសភា ២០២៦ ដោយសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ សម្តេចបានលើកឡើងថា…

ប្រតិបត្តិការណ៍ខ្សែសង្វាក់៣ខេត្តរាជធានី៖ កម្លាំងអាវុធហត្ថឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន១០នាក់ ដកហូតសារធាតុញៀនជាង៦០កញ្ចប់ និងអាវុធយុទ្ធភណ្ឌមួយចំនួន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាខ្សែសង្វាក់ចំនួន៣ដំណាក់កាល ឆ្លងកាត់ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ (ស្រី១ ប្រុស៩) និងដកហូតសារធាតុញៀនចំនួន៦២កញ្ចប់ រួមជាមួយអាវុធយុទ្ធភណ្ឌ យានយន្ត និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាឲ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន…

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីឃាត់ខ្លួនយុវជនបង្ហោះម៉ូតូ៤នាក់ ហៅអាណាព្យាបាលមកអប់រំវិន័យ

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកគងពិសី ក្រោមការណែនាំពីលោកវរសេនីយ៍ឯក យ៉ាំង សុខលី អធិការស្រុកគងពិសី បានចុះបង្ក្រាបក្រុមយុវជនឈ្លន់ជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី កាលពីថ្ងៃអង្គារ ១១រោច ខែពិសាខ…

គ្រួសារងាយរងគ្រោះ ៣០១គ្រួសារ ទទួលបានចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីអភិវឌ្ឍន៍ នៅឃុំច្រេស

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំក្រុមការងារចុះប្រគល់ចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០១ចង្ក្រាន ជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងងាយរងគ្រោះចំនួន ៣០១គ្រួសារ ព្រមទាំងចាស់ជរាគ្មានទីពឹង នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែឧសភា…

អាវុធហត្ថកំពង់ស្ពឺបង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនយុវជនម្នាក់ស្រុកថ្ពងបញ្ជូនតុលាការ

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ…

ឈ្លោះប្រកែកលើ TikTok ក្មេងទំនើងតាខ្មៅ ៥នាក់ សម្រុកគប់ដុំថ្មដាក់ជនរងគ្រោះ

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ ក្នុងចំណោម ៧នាក់ ដែលបានប្រើហិង្សាយកដុំថ្មគប់បំផ្លាញម៉ូតូជនរងគ្រោះ ដោយសារតែទំនាស់ពាក្យសម្តីលើបណ្តាញសង្គម TikTok។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ នៅចំណុចភូមិសិត្បូ…

អាជ្ញាធរអប្សរាចេញសេចក្តីណែនាំតឹងរឹង ក្នុងរដូវវស្សានៅតំបន់អង្គរ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ស្តីពីការរឹតបន្តឹងវិធានការការពារ សុវត្ថិភាព និងក្រមសីលធម៌សម្រាប់អ្នកចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុងរដូវវស្សាដែលជិតឈានចូលមកដល់។ គោលបំណងសំខាន់គឺដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងថែរក្សាតម្លៃនៃបេតិកភណ្ឌពិភពលោក។ យោងតាមសេចក្តីណែនាំ ភ្ញៀវទេសចរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចតយានយន្ត ឬឈរនៅក្រោមដើមឈើធំៗ នៅពេលមានខ្យល់កន្ត្រាក់ ឬភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឱ្យបាក់មែក ឬដួលរំលំដើមឈើ។ ក្នុងករណីមានភ្លៀងផ្គររន្ទះ សូមជៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក…

ថ្នាក់ដឹកនាំអាស៊ែបៃហ្សង់ជួបសម្តេចតេជោ ហ៊ុន សែន ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការ សន្តិសុខស្បៀង-ថាមពល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…

បណ្ឌិត យង់ ពៅ ៖ «ថៃលឿង ថៃក្រហម សុទ្ធតែជាសៀម» សូមកម្ពុជាកុំវង្វេង

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយដ៏មានបទពិសោធន៍ បានថ្លែងជាថ្មីថា «ថៃលឿង ថៃក្រហម គឺជាសៀម» ដោយព្រមានដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យជឿលើល្ខោននយោបាយជាតិនិយមរបស់ថៃ។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងនៅថ្ងៃទី១១ ខែឧសភា ថា ថៃកំពុងបន្លប់បន្លំចង់បន្តប្លន់ទឹកដីកម្ពុជា ដូច្នេះកម្ពុជាមិនត្រូវជឿ…