ព័ត៌មានជាតិ

សោកនាដកម្ម! រន្ទះបាញ់ឆក់យកជីវិតស្ត្រីចំណាស់ និងមេគោផើម ក្នុងស្រុកព្រះស្ដេច

ខេត្តព្រៃវែង៖ រន្ទះបាញ់បានឆក់យកជីវិតស្ត្រីចំណាស់វ័យ ៧១ឆ្នាំ និងមេគោផើមមួយក្បាល ក្នុងពេលដំណាលគ្នា នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ នៅចំណុចឃុំបឹងដោល។ ជនរងគ្រោះឈ្មោះ សំរឹទ្ធ សាម៉ុន អាយុ…

ឃាត់ខ្លួនបុរសវ័យ៤៤ឆ្នាំ ពីបទរំលោភសេពសន្ថវៈនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ក្នុងបន្ទប់ជួល

ភ្នំពេញ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ និងការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្កាត់ទួលសង្កែរទី១។ ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២២:៣០នាទីយប់ បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា ត្រូវបានជនសង្ស័យចាប់រំលោភសេពសន្ថវៈលើខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:០០នាទីទៀបភ្លឺ។ ជនសង្ស័យត្រូវបានសម្គាល់អត្តសញ្ញាណឈ្មោះ ធន…

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានបន្តថែរក្សាអតីតយុទ្ធជន និងនិវត្តន៍ជន

ខេត្តតាកែវ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជននៅតាមមូលដ្ឋាននានា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ថា ការបញ្ចូលគ្នាជាសមាគមអតីតយុទ្ធជន…

បាវិត៖ ក្មេងទំនើង ៤នាក់ ជិះម៉ូតូបង្ហោះក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវនគរបាលឃាត់ខ្លួនដកហូតម៉ូតូ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានបង្ក្រាបករណីក្មេងទំនើងជិះម៉ូតូបង្ហោះចំនួន ៤នាក់ នៅចំណុចលើផ្លូវបេតុងក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ នគរបាលក្រុងបាវិតបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោកអធិការនគរបាលក្រុង កាលពីវេលាម៉ោង ៨ និង ១០នាទីយប់ សន្តិសុខតំបន់សេដ្ឋកិច្ចពិសេសមេនហាធន ស្ថិតក្នុងភូមិតាពៅ សង្កាត់ក្រុងបាវិត បានរាយការណ៍មកសមត្ថកិច្ចថា បានឃាត់ខ្លួនក្មេងៗបង្ហោះម៉ូតូនៅផ្លូវបេតុងក្នុងតំបន់ចំនួន…

ពន្ធនាគារខេត្តបន្ទាយមានជ័យបើកប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសជូនទណ្ឌិត ៧រូប ក្នុងឱកាសបុណ្យវិសាខបូជា

ខេត្តបន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបានបើកកិច្ចប្រជុំពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ៧រូប ក្នុងនោះមានស្ត្រី ១រូប នាឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៦ ខែឧសភា។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំ ACC លើកទី៣៨ នៅហ្វីលីពីន ជំរុញសមាហរណកម្មអាស៊ាន

ហ្វីលីពីន ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន មានច្រើនសណ្ឋាន ហើយទាមទារឱ្យមានការឆ្លើយតបប្រកបដោយភាពបុរេសកម្ម…

អាវុធហត្ថព្រះសីហនុបង្ក្រាបក្រុមជំរិតទារប្រាក់ស្ត្រីចិន ឃាត់ខ្លួន៦នាក់

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបំបែកសំណុំរឿងចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ ជួញដូរមនុស្ស និងពាក់ព័ន្ធគ្រឿងញៀន ដោយបានជួយសង្គ្រោះស្ត្រីជនជាតិចិនម្នាក់ និងចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៦នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ តាមរបាយការណ៍សមត្ថកិច្ច កាលពីទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានទទួលបណ្ដឹងពីបុរសជនជាតិចិនម្នាក់ថា…

បុរសស្រវឹងស្រាខឹងកូនប្រសារលួចលុយ ប្រើពាក្យសំដីប៉ះពាល់ថ្នាក់ដឹកនាំ ត្រូវសមត្ថកិច្ចកោះហៅអប់រំ និងសុំទោសជាសាធារណៈ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចំពោះសកម្មភាពពាក្យសំដីរបស់បុរសស្រវឹងស្រាម្នាក់ ដែលបានប្រើពាក្យសំដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ខណៈខឹងកូនប្រសារប្រុសយកលុយចំណងដៃរត់គេចខ្លួនបាត់នៅក្នុងសង្កាត់អូរបែកក្អម សមត្ថកិច្ចបានធ្វើសកម្មភាពភ្លាមៗ។ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ បានកោះហៅបុរសឈ្មោះ អាន មករា…

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបការនេសាទឆក់ត្រីលើទន្លេមេគង្គ នៅស្រុកកងមាស

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកងមាស ខេត្តកំពង់ចាម។ ប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ក្រុមការងារបានបង្ក្រាបករណីនេសាទដោយប្រើឧបករណ៍ឆក់ត្រី (អាំងវែកទ័រ) ចំនួន ១ករណី នៅចំណុចតាមដងទន្លេមេគង្គ ឃុំខ្ចៅ ស្រុកកងមាស។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកសម្ភារៈខុសច្បាប់មួយចំនួន។…

រថយន្តព្រុសបុកម៉ូតូពីក្រោយ បុរសអ្នកបើកបរដួលសន្លប់ស្ដូកស្ដឹងយូរម៉្លេះ សង្គ្រោះមិនទាន់ដឹងខ្លួន

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ខណៈបុរសជិះម៉ូតូម្នាក់បានបើកបុករថយន្តព្រុសពីខាងក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងអស់មួយសន្ទុះធំ ទើបដឹងខ្លួនវិញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:១៣ យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត TOYOTA…