អភិបាលក្រុងស្វាយរៀង ណែនាំក្រុមហ៊ុនទទួលការសាងសង់ផ្លូវ ត្រូវធានាគុណភាព សុវត្ថិភាព និងស្តង់ដាបច្ចេកទេសខ្ពស់
ខេត្តស្វាយរៀង៖ លោក ណុបចំរើន អភិបាលក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវដីក្រាលបេតុងអាម៉េ ប្រវែង ២៤៥ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ស្ថិតនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ជាគម្រោងអនុវត្តដោយប្រើប្រាស់មូលនិធិសង្កាត់គយត្របែក ឆ្នាំ២០២៦។ លោក ណុបចំរើន បានលើកឡើងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើដំណើរ…
