ឃាត់ខ្លួនមេល្បែងបាញ់អាប៉ោង ២នាក់ នៅស្រុកបសេដ្ឋ ខណៈអ្នកលេងផ្សេងទៀតរត់គេចខ្លួនអស់
ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបល្បែងស៊ីសងបាញ់អាប៉ោង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ស្ថិតក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមេល្បែងចំនួន ០២នាក់ រីឯអ្នកលេងផ្សេងទៀតបានរត់ចែកជើងគេចខ្លួនបាត់អស់។ លោកមន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ការឆ្មក់បង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាក្រុមញៀនលេងល្បែងស៊ីសង (បាញ់អាប៉ោង) កំពុងលេងយ៉ាងសកម្មនៅក្នុងភូមិ-ឃុំខាងលើ។…
