ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ជានិមិត្តរូបនៃការចាប់ផ្តើមរដូវកសិកម្ម

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏មានសារៈសំខាន់មួយ ក្នុងចំណោមព្រះរាជពិធីបុណ្យទ្វាទសមាស ដែលព្រះករុណាព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែដឹកនាំប្រារព្ធព្រះរាជពិធីនេះ រៀងរាល់ថ្ងៃ៤រោច ខែពិសាខ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

ប៉ូលិសស្រុកកោះកុង និងនាយប៉ុស្តិ៍ព្រែកខ្សាច់ ត្រូវផ្អាកការងារ ករណីស៊ើបអង្កេតដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ខេត្តកោះកុង ៖ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកកោះកុង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុងសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតករណីដោះលែងជនបង្គ្រោះថ្នាក់ចរាចរណ៍បុកកិនមនុស្សស្លាប់។ ការសម្រេចនេះធ្វើឡើងក្រោយលោក ខឹម ច័ន្ទដារ៉ា អាយុ៣៨ឆ្នាំ ជាយោធិន បានសូមអន្ដរាគមន៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦…

រដ្ឋមន្ត្រី ហួត ហាក់ អំពាវនាវដល់មហាគ្រួសារវិស័យទេសចរណ៍ ចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះអាយុជីវិតបងប្អូនជនរួមជាតិ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួង ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដែលរៀបចំឡើងរួមគ្នាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងសាមគ្គីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ព្រមទាំងក្រុមគ្រូពេទ្យជំនាញមកពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម សរុបចំនួន…

អគ្គនាយករងមជ្ឈមណ្ឌលរក្សាសន្តិភាពកម្ពុជា ជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងការពារជាតិវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រក្សាសន្តិភាពអង្គការសហប្រជាជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជា សារិន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានទទួលជួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក វូ វ៉ានត្រៀម នាយករងនាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ទោ ជា សារិន បានសម្តែងនូវការពេញចិត្តដែលភាគីទាំងពីរបានរួមគ្នាពិភាក្សាលើប្រធានបទច្បាប់ស្តីពីការចាត់បញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាព…

អាកាសធាតុថ្ងៃនេះ៖ ខេត្ត-ភ្នំពេញ ប្រុងប្រយ័ត្នភ្លៀងផ្គររន្ទះ ២៥% និងកម្តៅ ៣៦°C

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រស្តីពីស្ថានភាពអាកាសធាតុសម្រាប់ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបនៅលើសមុទ្រចិនខាងត្បូងកំពុងបន្តឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើប្រទេសកម្ពុជា។ តំបន់វាលទំនាប៖ សីតុណ្ហភាព ២៤-៣៦°C ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ល្បឿន ២ម/វិនាទី។ ខេត្ត៖ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់…

ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ក្រោយពីកម្លាំងអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថាមានករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវបេតុងថ្មី ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការគ្នាចុះបង្ក្រាបភ្លាមៗ។ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់…

ភ្លើងឆេះផ្ទូនផ្ទូន! ក្នុងមួយថ្ងៃកើតអគ្គិភ័យ២លើកនៅស្រុកបវេល ខូចខាតរោងជ្រូក និងផ្ទះប្រជាពលរដ្ឋ

ខេត្តបាត់ដំបង ៖ ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ អគ្គិភ័យបានកើតឡើងចំនួន ០២លើកផ្ទូនៗគ្នា នៅក្នុងស្រុកបវេល ដែលបានលេបយករោងចិញ្ចឹមជ្រូកដ៏ធំមួយកន្លែង និងលំនៅឋានប្រជាពលរដ្ឋមួយខ្នង កាលពីថ្ងៃទី ០៥ ឧសភា តែពុំមានរបាយការណ៍ស្ដីពីគ្រោះថ្នាក់ដល់មនុស្សឡើយ។ របាយការណ៍ពីមន្ត្រីជំនាញបានឲ្យដឹងថា រោងចិញ្ចឹមជ្រូកដែលមានទំហំ ៥ម៉ែត្រ x ១២ម៉ែត្រ របស់លោក រ៉ាល់…

គ្រោះថ្នាក់ចរាចរណ៍ពាក់កណ្តាលអធ្រាត្រ៖ ម៉ូតូបុកកង់បីឥណ្ឌាក្រឡាប់ផ្ងារ បុរសម្នាក់របួសស្រាល ភាគីព្រមគ្នាចេញ៥០ដុល្លារបញ្ចប់រឿង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង នៅត្រង់ចំណុចស្តុបIU ផ្លូវ១៩៨៦។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្តុបIU ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ 125 ពាក់ស្លាកលេខភ្នំពេញ…

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ «គុណធម៌» គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ ព្រោះវាជាអ្វីដែលបង្កើត “ទំនុបចិត្ត ភាពជឿជាក់ កិត្តិយស និងភាពស្មោះត្រង់”

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្ទាល់ខ្លួនថា ៖ «គុណធម៌» គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ ព្រោះវាជាអ្វីដែលបង្កើត “ទំនុបចិត្ត ភាពជឿជាក់ កិត្តិយស និងភាពស្មោះត្រង់” ពីប្រជាជន…

ដំណឹង​ផ្ទុះ! ជន​ជាតិចិន ៣៣០នាក់​ ជាប់​រឿង​ Online Scams ត្រូវ​បាន​និរទេស​ចេញ​ពី​កម្ពុជា​ពេញមួយយប់​!

ភ្នំពេញ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ ក្រសួង​មហាផ្ទៃ បាន​ចាត់​ចែង​បណ្តេញ​ជនជាតិចិនប្រមាណ ៣៣០នាក់ (ក្នុង​នោះ​មាន​ស្ត្រី​៦នាក់) ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​ការ​លួច​ស្នាក់នៅ ធ្វើការ​ខុសច្បាប់ ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​កាល​ពី​យប់​ថ្ងៃ​ទី៥ ឈាន​ចូល​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០២៦។ ការ​និរទេស​នេះ​ធ្វើ​ឡើង​តាម​រយៈ​យន្តហោះ​ពិសេស​នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដោយ​សហការ​ជាមួយ​ស្ថានទូត​ចិន ក្រោម​ការ​ណែនាំ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក សុខ វាសនា…