ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ទិសដៅអភិវឌ្ឍន៍ជាក់ស្តែង ជំរុញកំណែទម្រង់ស្ថាប័ន និងស្នើជប៉ុនបន្តជួយហេដ្ឋារចនាសម្ព័ន្ធ

ក្រុងព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅច្បាស់លាស់ និងបានអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព «ខួបអនុស្សាវរីយ៍លើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦…

រត់មិនរួច! ជនបរទេស ២៩ នាក់ រត់គេចពីប៉ោយប៉ែត ត្រូវនគរបាលពោធិ៍សាត់ស្ទាក់ចាប់បាន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន ២៩ នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចធ្វើប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធនឹងបទល្មើស Scam Online។ ការស្ទាក់ចាប់នេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦។ ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយក្រុមបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោលដៅត្រួតពិនិត្យ…

រឿងពិត! ម្ចាស់ហាងអវត្តមានឱកាសផ្លោះរបង ជនសង្ស័យលួច Mac Book ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់កាល

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណីលួចទ្រព្យសម្បត្តិមួយកន្លែង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មានករណីចោរលួចទ្រព្យសម្បត្តិក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដោយមានការអនុសាសន៍ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក…

សម្ដេចតេជោ ហ៊ុន សែន ចោទសួរថៃ៖ លុប MoU ដែនសមុទ្រត្រួតគ្នា ដើម្បីធ្វើអន្តរជាតូបនីយកម្មមែនទេ?

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថា តើថៃកំពុងព្យាយាមធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដែរឬទេ? សម្ដេចតេជោបានមានប្រសាសន៍ថា «ថៃកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា-ថៃ ដែលវាផ្ទុយស្រឡះពីអ្វីដែលភាគីថៃទាមទារចង់បានជាទ្វេភាគី»។ សម្ដេចតេជោក៏បានបង្ហោះអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់លោកបណ្ឌិត Surachart…

ជនសង្ស័យវៀតណាម ៣នាក់ ជាប់ករណីលួចម៉ូតូ ត្រូវបញ្ជូនទៅតុលាការខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន ០៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូនៅក្នុងស្រុកចន្ទ្រា។ ប្រភពពីនគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោក ជិន សុភឿន អធិការ បានចុះបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ…

ភ្លៀវ ធា ញៀនថ្នាំកាន់សាងដែកដេញចាក់នគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាមុខសញ្ញាញៀនថ្នាំ និងតែងតែរករឿងអ្នកជិតខាង បានកាន់សាងដែកមុខស្រួចរត់ដេញចាក់សម្លាប់មន្ត្រីនគរបាលម្នាក់ដល់ក្រោមផ្ទះ តែសំណាងល្អជនរងគ្រោះរត់គេចខ្លួនទាន់។ អំពើគំរាមកំហែងថានឹងសម្លាប់នេះបានកើតឡើងកាលពីម៉ោង ១៥ និង២៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា…

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២នាក់ ស្អាតដៃកាំបិតបុ័ងតោ នៅច្បារអំពៅ

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ) នៅរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧:៤៥នាទី ត្រង់ចំណុចផ្លូវលំ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…

ធ្លាក់ក្នុងរំហួស! យុវជនខ្ចីម៉ូតូមិត្តរួមស្រុកយកទៅលក់ នគរបាលខេត្តកណ្តាលឆាប់ចាប់បានក្នុងរយៈពេលខ្លី

ខេត្តកណ្តាល៖ ករណីរំលោភទំនុកចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលយុវជនម្នាក់បានសុំខ្ចីម៉ូតូពីអ្នកស្គាល់គ្នា រួចយកទៅលក់បំពានចិត្ត។ ក្រោយទទួលបានព័ត៌មានតាមបណ្តាញសង្គម កម្លាំងនគរបាលខេត្តកណ្តាលបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបជនសង្ស័យបានភ្លាមៗ។ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា។ ជាលទ្ធផល សមត្ថកិច្ចបានកំណត់ថា នេះជាករណី «រំលោភលើទំនុកចិត្ត» ដោយការខ្ចីម៉ូតូយកទៅលក់។ ព័ត៌មានលម្អិតនៃករណី កាលបរិច្ឆេទកើតហេតុ៖…

មន្ត្រីឧទ្យានុរក្ស និងអង្គការជីវិតធម្មជាតិ សហការលែងសត្វពង្រូលជិតផុតពូជចូលព្រៃវិញនៅរតនគិរី

ខេត្តរតនគិរី៖ មន្ទីរបរិស្ថានខេត្តរតនគិរី តាមរយៈមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា លែងសត្វពង្រូលចំនួន ១ ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានពិនិត្យឃើញថា សត្វនេះមានសុខភាពល្អ គ្មានរបួស និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ។ ការលែងសត្វពង្រូលនេះធ្វើឡើងនៅទីតាំងសមស្របមួយ ដែលងាយស្រួលក្នុងការស្វែងរកចំណី និងមានសុវត្ថិភាពនាដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូកផងដែរ។ សត្វពង្រូល ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ…

តុលាការយោធាឥណ្ឌូណេស៊ីបើកសវនាការក្តីមន្ត្រី៤នាក់ពាក់ព័ន្ធវាយប្រហារដោយអាស៊ីតលើសកម្មជនសិទ្ធិមនុស្ស

ហ្សាការតា៖ តុលាការយោធាឥណ្ឌូណេស៊ីបានចាប់ផ្តើមកាត់ក្តីមន្ត្រីយោធាចំនួនបួននាក់ ដែលត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយអាស៊ីត ទៅលើសកម្មជនសិទ្ធិមនុស្សឈានមុខគេម្នាក់ ខណៈព្រះរាជអាជ្ញាស្វែងរកការកាត់ទោសដាក់ពន្ធនាគារអតិបរមា ១២ ឆ្នាំ។