ព័ត៌មានជាតិ

ដើមឆ្នាំ២០២៦ នាំចេញម្រេចកម្ពុជាទទួលបានជាង ៩លានដុល្លារ កើនឡើង ៨៥%

ភ្នំពេញ៖ ការនាំចេញម្រេចរបស់កម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ (មករា-មីនា) រកចំណូលបានជាង ៩លានដុល្លារ កើនឡើង ៨៥,៧៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ កញ្ញា ពេជ្រ ចន្ទធឿន ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦០០០ រៀល (៦,៥០ដុល្លារ)…

បុរសស្ទាត់ភាសាចិនត្រូវបានឃាត់ខ្លួនករណីរៀបចំតវ៉ាបិទផ្លូវមុខធនាគារជាតិ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនបុរសម្នាក់ដែលជាមេក្លោងរៀបចំ និងដឹកនាំការតវ៉ារហូតបិទផ្លូវសាធារណៈនៅមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huione Pay ។ ការប្រមូលផ្តុំគ្នាតវ៉ានេះ ធ្វើឡើងនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីទាំងជនជាតិចិន និងខ្មែរ ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខ និងមានអ្នករបួសទាំងសងខាង។ លោកឧត្តមសេនីយ៍ឯក…

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើត Facebook ដាច់ដោយឡែកសម្រាប់ឆ្លើយតបព័ត៌មានបន្ទាន់

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ណែនាំដ៏សំខាន់មួយ ដោយជំរុញឱ្យអង្គភាពចំណុះក្រសួងទាំងអស់ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រផ្លូវការ ដើម្បីត្រៀមឆ្លើយតប និងផ្តល់ព័ត៌មានជាបន្ទាន់ដល់សាធារណជន នៅពេលកើតមានហេតុការណ៍អ្វីមួយ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋបាលរាជធានី ខេត្ត…

ដិតដល់! កម្ពុជា-ចិន ចាត់រៀបមហោស្រពក្បាច់គុនចម្រុះនៅបាយ័ន ចុងខែមេសានេះ សង្ឃឹមទាក់ទាញភ្ញៀវទេសចរ

ខេត្តសៀមរាប៖ ក្នុងគោលដៅរឹតចំណងមិត្តភាព និងជំរុញកំណើនភ្ញៀវទេសចរ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតចិន នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយគឺ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន ក្នុងរមណីយដ្ឋានអង្គរ ដោយមានការសម្ដែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់ខ្មែរ ជាមួយនឹងក្បាច់គុនកុងហ្វូ សៅលីង និងថៃជី…

កម្លាំងស្រុកកៀនស្វាយបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន២នាក់ រួមវត្ថុតាងជាង១០០ក្រាម

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៤៥នាទី ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យទាំង២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ កែវ…

កម្ពុជា-នីការ៉ាហ្កាចុះហត្ថលេខា២ឯកសារសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Mario José Armengol Campos ឯកអគ្គរដ្ឋទូតនីការ៉ាហ្កាប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស។ ឯកសារទាំងពីររួមមាន៖ (១)…

ប្រតិបត្តិការ១០ថ្ងៃក្រោយចូលឆ្នាំ៖ ក្មេងទំនើង៧៥នាក់ និងអ្នកលេងល្បែង៥នាក់ ត្រូវនគរបាលបញ្ជូនតុលាការ!

ភ្នំពេញ ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ កម្លាំងនគរបាលជាតិគ្រប់មូលដ្ឋានបានចុះបង្ក្រាបបទល្មើសយ៉ាងផ្លេកបន្ទោរ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨០នាក់ ក្នុងនោះមានក្មេងទំនើងចំនួន ៧៥នាក់ និងអ្នកងប់ល្បែងស៊ីសងខុសច្បាប់ចំនួន ៥នាក់។ តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែមេសា កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងបានចំនួន ២៣ករណី…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងគ្រប់ជំនួបជាមួយដៃគូអន្តរជាតិនៅប្រ៊ុយណេ

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេសជាច្រើនរូប។ ក្រៅពីការពិភាក្សាអំពីទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ប្រមុខការទូតកម្ពុជាក៏មិនភ្លេចលើកឡើងអំពីកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលនោះឡើយ។ ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក…

សម្តេចតេជោ ហ៊ុន សែន បង្ហើបចង់កែបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» ក្រោយសរសើរលោក ប៊ុន សំបូរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីបំណងចង់កែសម្រួលបទចម្រៀងដ៏ល្បីល្បាញចំនួនពីរបទ គឺ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» បន្ទាប់ពីបានទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ តាមរយៈមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានសរសេរកោតសរសើរលោក ប៊ុន សំបូរ ដែលបានបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ…

លោក វ៉ី សំណាង ដាក់បទបញ្ជាតឹងរឹងត្រួតពិនិត្យជនបរទេស ទប់ស្កាត់ Online Scams នៅតាកែវ

ខេត្តតាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្ដយកចិត្តទុកដាក់ពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឲ្យមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងទឹកដីរបស់ខ្លួន។ ការណែនាំរបស់លោក វ៉ី សំណាង…