បាវិត៖ ឃាត់ខ្លួនក្មេងទំនើង៦នាក់ ដេញវាយគប់ដុំថ្មដាក់គ្នាកណ្តាលផ្លូវជាតិលេខ១ ស្រី២នាក់ប្រឡូកស៊ីដែរ
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើងដេញវាយនិងគប់គ្នាទៅវិញទៅមក) នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិត្រពាំងផ្លុង សង្កាត់បាទី។ សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ថា កាលពីវេលាម៉ោង០១:៥៥ ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងចំនួន០២ក្រុម ម្ខាងៗប្រហែល៥ទៅ៦នាក់ ជិះម៉ូតូដេញវាយ…
