ព័ត៌មានជាតិ

បាត់ដំបង៖ នគរបាលស្រុកបាណន់ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យករណីគ្រឿងញៀនឆ្នាំ២០២៥

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤:៥០នាទី នៅចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបាណន់បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។ ការអនុវត្តនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានអ្នកចូលរួមជាង៥ពាន់នាក់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដ៏ជិតស្និទ្ធជាមួយតំណាងសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ខាងមុខនេះ។ ពិធីដ៏មហាធំនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហជីព…

ចិនជិះរថយន្តទំនើបលួចស្លាកលេខក្នុងមន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ចឆ្មក់ឃាត់ខ្លួនដល់កន្លែងជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាង១០គ្រាប់

ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជនជាតិចិនយ៉ាងសាហាវ ដែលបានបើករថយន្តទំនើបចូលទៅលួចដោះយកស្លាកលេខរថយន្តគ្រូពេទ្យ និងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន ព្រមទាំងដកហូតស្លាកលេខរាប់សន្លឹក គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ មេសា ២០២៦ បន្ទាប់ពីក្រុមជនសង្ស័យបានលួចកាលពីម៉ោង ១ និង៣០នាទីទាបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។…

រន្ធត់! ប្ដីរត់កង់បីបាត់ខ្លួន ឆេះខ្ទេចសល់តែគ្រោង គ្រឿងសំខាន់ៗត្រូវគេដោះយាយក់បាត់អស់

ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងមានក្តីបារម្ភយ៉ាងខ្លាំង ក្រោយប្ដីរបស់ខ្លួនបានចេញទៅរត់កង់បីតាំងពីយប់មិញ ហើយបាត់ដំណឹងរហូតមកដល់ពេលនេះ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ និងមិនអាចទាក់ទងបាន។ តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធ ប្ដីរបស់គាត់បានបាត់ខ្លួនចាប់តាំងពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខណៈចេញទៅប្រកបរបររត់កង់បីដូចសព្វដង។ អ្វីដែលធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភនោះ គឺក្រោយមកមានការប្រទះឃើញកង់បីរបស់ប្ដីត្រូវបានគេដុតបំផ្លាញនៅសល់តែគ្រោងប៉ុណ្ណោះ ខណៈម៉ាស៊ីន ផ្លាកលេខ និងកង់ទាំង៣គ្រាប់ ត្រូវបានដោះយកបាត់ ដែលបង្កការសង្ស័យថា…

ស្នេហាប្រែក្លាយជាសោកនាដកម្ម! បុរស២នាក់ចាក់គ្នាស្លាប់ទាំងគូ ដោយសារភ្លើងប្រច័ណ្ឌលើនារីម្នាក់

ភ្នំពេញ៖ ហេតុការណ៍រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ៥:៣០ ទៀបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឱ្យបុរសពីរនាក់ស្លាប់ទាំងពីរនាក់ បន្ទាប់ពីចាក់គ្នាទៅវិញទៅមកដោយសារភ្លើងប្រច័ណ្ឌស្នេហា។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងឌុបនារីម្នាក់ដែលជាប្អូនថ្លៃទៅធ្វើការ។ ខណៈធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម…

ភាពតានតឹងលើផ្លូវ៖ ជនជាតិចិនបើករថយន្តបុកសមត្ថកិច្ច ក្រោយបង្កគ្រោះថ្នាក់រួចរត់គេចនៅបាវិត

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីអ្នកបើកបររូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករថយន្តរត់គេចខ្លួន និងបានបុកសមត្ថកិច្ចថែមទៀត។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិត រវាងរថយន្តម៉ាកប្រ៊ុស និងម៉ូតូ។ ក្រោយពីបង្កហេតុ អ្នកបើកបរបានបើករត់គេចខ្លួន។ ក្រោយទទួលបានព័ត៌មាន…

រំលាយចោល! ស្លាបមាន់បង្កកខុសច្បាប់ជាងកន្លះតោន លួចនាំចូលតាមច្រករបៀងស្រុកម៉ាឡៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បំផ្លាញចោលអស់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត បានបើកប្រតិបត្តិការស្ទាក់ចាប់បានរថយន្តដឹកជញ្ជូនស្លាបមាន់បង្កកខុសច្បាប់ទម្ងន់ជាង ៥០០ គីឡូក្រាម ដែលត្រូវបាននាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងស្រុកម៉ាឡៃ។ វត្ថុតាងទាំងអស់ត្រូវបានដុតកម្ទេចចោល ខណៈអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីនាំចូលសាច់បង្កកខុសច្បាប់យ៉ាងសកម្ម។ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ…

ឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនៅស្រុកបរសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដោយទទួលបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ បានបើកកិច្ចស្រាវជ្រាវករណីលួចដោយមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ១៥ នាទី នៅចំណុចលើផ្លូវលេខ ១៤៥ ក្នុងភូមិព្រៃងោង…

រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ២០% ប៉ះពាល់រាជធានីភ្នំពេញ និងខេត្តជាច្រើន ចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាស ខណៈសម្ពាធទាបនៅសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានបក់មកលើប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១- តំបន់វាលទំនាប៖ សីតុណ្ហភាព…

រថយន្តប៉ូលិសចតចោលគ្មានភ្លើងសញ្ញា ត្រូវរថយន្ត CHEVROLET បើកបុកពីក្រោយខ្ទេចខ្ទី ករណីនៅផ្លូវជាតិលេខ១

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១១:២០ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបណ្ដាលឱ្យរថយន្តចំនួនពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសធ្ងន់ឡើយ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ផ្លាកលេខ នគ…