ព័ត៌មានជាតិ

រឹបអូសបារីគេចពន្ធជិត៦០ប៊ិច បម្រុងឆ្លងដែនទៅថៃនៅស្រុកកំរៀង តែមេឈ្មួញរត់រួច!

ខេត្តបាត់ដំបង៖ កម្លាំងចម្រុះស្រុកកំរៀង បានបើកប្រតិបត្តិការបង្ក្រាបទំនិញឆ្លងដែនខុសច្បាប់មួយលើក ដោយរឹបអូសបានបារីគេចពន្ធចំនួន ៦០ប៊ិច រួមជាមួយវត្ថុតាងមួយចំនួនទៀត កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ប្រភពព័ត៌មានបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅចំណុចស្ពានឈើ (ផ្ទះតាយួន) ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ដែលជាច្រកឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។ ប្រតិបត្តិការនេ៏ត្រូវបានដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ…

រំលាយរឿង! នគរបាលខេត្តកណ្តាលចាប់ខ្លួនជនសង្ស័យ០៣នាក់ ករណីវាយគ្នាក្នុងសួនឧស្សាហកម្ម Y7 ស្រុកពញាឮ

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅក្នុងបរិវេណសួនឧស្សាហកម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទី នៅចំណុចសួនឧស្សាហកម្ម Y7 ដោយក្រុមកម្មកររោងចក្រចំនួនពីរក្រុមបានវាយគ្នាទៅវិញទៅមក។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច…

ឃាត់ខ្លួនប្តីឃោរឃៅ! ទាញកាំបិតកាប់ប្រពន្ធដោយសារប្រចណ្ឌ រួចព្យាយាមធ្វើអត្តឃាតតែមិនសម្រេច

ភ្នំពេញ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធតែមិនបានសម្រេច បណ្តាលឲ្យរងរបួសធ្ងន់ ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯងក៏មិនសម្រេចដែរ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៦:៣០ ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ែន…

រឿងអាស្រូវ! នគរបាលស័ក្ដិ៥ គំរាមវាយខ្នោះពលរដ្ឋ ក្រសួងមហាផ្ទៃបញ្ជាឲ្យបំភ្លឺជាបន្ទាន់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជនតាមបណ្ដាញសង្គម ពីបទប្រើពាក្យសម្ដីគំរាមវាយខ្នោះចាប់ពលរដ្ឋម្នាក់ដាក់គុក បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា៖ «យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះ…

អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរទណ្ឌិត៣០០នាក់ទៅមណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងផ្តល់ឱកាសអប់រំកែប្រែ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ រៀបចំអនុវត្តការផ្ទេរដឹកបញ្ជូនជនជាប់ឃុំចំនួន ៣០០ នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែមេសា…

ទំនើងក្មេងស្ទាវ ១១នាក់ លេងគប់រថយន្ត AVATAR ប្រឈមជាប់ពន្ធនាគារ ២-៥ឆ្នាំ!

ភ្នំពេញ៖ ក្រោយពីការស៊ើបសួរត្រូវបានបញ្ចប់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្មេងស្ទាវទំនើងចំនួន ១១នាក់ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្នុងករណីគប់រថយន្តម៉ាក AVATAR ខូចខាតយ៉ាងដំណំ។ ជនសង្ស័យទាំង ១១នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ពីថ្ងៃទី១៧ ដល់ ២០…

កម្ពុជា-ថៃ ជួបពិភាក្សាក្រៅផ្លូវការ ជំរុញការអនុវត្តកិច្ចព្រមព្រៀង GBC នៅច្រកជាំ-សាង៊ាំ

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើតាមលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ…

ចៅក្រមសើបសួរចេញដីកាឃុំខ្លួននគរបាលក្រុងកំពតករណីគប់កែវស្រាបែកក្បាលពលរដ្ឋ

ខេត្តកំពត៖ លោក ទេព សុខផេង មន្ត្រីអធិការដ្ឋាននគរបាលក្រុងកំពត ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលឲ្យបែកក្បាល ត្រូវបានលោកចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពតហើយ។ សកម្មភាពរបស់មន្ត្រីរូបនេះត្រូវបានចាត់ទុកថាជាអំពើហឹង្សា និងផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ដែលមន្ត្រីនគរបាលត្រូវមានភាពល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនមែនជាអ្នកគៀបសង្កត់ប្រជាពលរដ្ឋឡើយ។ ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត គ្រោងធ្វើរបាយការណ៍ និងសំណើទៅកាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស…

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាម៉ឺងម៉ាត់បង្ក្រាប Online Scam ឥតបង្អង់ដៃ ទោះបុណ្យចូលឆ្នាំក៏មិនឈប់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយគ្មានបង្អង់ដៃឡើយ។ ក្នុងឱកាសនោះ សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

រថយន្ត Ford Ranger បុកគៀរម៉ូតូពីក្រោយបណ្តាលឲ្យរបួស អ្នកបើកបរបើកគេចខ្លួនបាត់

ភ្នំពេញ៖ រថយន្តម៉ាក Ford Ranger មួយគ្រឿងបានបើកគៀរម៉ូតូមួយគ្រឿង ដែលជិះដោយបុរសម្នាក់ បណ្តាលឲ្យរងរបួស ខណៈរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ក្រោយបង្កហេតុការណ៍ដ៏រន្ធត់នេះ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ២០ និង ០១ នាទី ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ…