សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនីបង្កឆេះបន្ទប់រៀន ៣ បន្ទប់នៅសាលាមត្តេយ្យ «ឃីង ឃីដ» ខណ្ឌសែនសុខ គ្រូជម្លៀសសិស្សទាន់ពេល

ភ្នំពេញ៖ សាលាបង្រៀនថ្នាក់មត្តេយ្យយីហោ «ឃីង ឃីដ» ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ចំនួន ០៣ នៅជាន់ទី ០៤ បង្កការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ ដែលបាននាំគ្នាជម្លៀសសិស្សតូចៗចេញមកក្រៅបានដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:២១ ថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចសាលា «ឃីង…

សាលាដំបូងបញ្ជូនក្មេងទំនើង១១នាក់ វាយបំផ្លាញរថយន្តនៅវត្តភ្នំ ចូលពន្ធនាគារ PJ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បានសម្រេចចេញដីកាបញ្ជាឲ្យឃុំខ្លួនជនត្រូវចោទចំនួន ១១នាក់ ដាក់ក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ពាក់ព័ន្ធករណីវាយបំផ្លាញរថយន្តនៅតំបន់វត្តភ្នំ កាលពីថ្ងៃទី២២ ខែមេសា។ ជនត្រូវចោទទាំង១១នាក់ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រា ៤១១…

ភ្លើងប្រច័ណ្ឌឆេះ! ប្ដីទាញកាំបិតកាប់ប្រពន្ធរងរបួស ព្យាយាមធ្វើអត្តឃាតខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់

រាជធានីភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបុរសជាប្តីបានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធតែម្តង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដ៏ធំគឺបណ្តាលមកពីភ្លើងប្រច័ណ្ឌដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅក្នុងចិត្តរបស់ជនសង្ស័យ ទើបធ្វើឱ្យគាត់សម្រេចចិត្តទាញកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់…

ដល់គុក! មន្ត្រីនគរបាលកំពត​គប់កែវស្រាស្ត្រីចាប់ទឹកកក ត្រូវតុលាការបញ្ជូនចូលពន្ធនាគារ

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លោក សេង ម៉ាឡាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ទេព សុខផេង មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងកំពត ឱ្យជាប់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនត្រូវចោទ ទេព សុខផេង ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា…

គណៈបញ្ជាការឯកភាពស្រុកចិត្របុរី រុះរើទីតាំងលក់ដូរក្រោមស្ពានមិត្តភាពមេគង្គក្រចេះរួចរាល់

ខេត្តក្រចេះ៖ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំដោយលោក សេក រុន អភិបាលរងស្រុក បានចុះរុះរើទីតាំងលក់ដូរមួយចំនួននៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងតាមចំណីផ្លូវលេខ ៣៧៧ (ក្រចេះ~ឆ្លូង) ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ការរុះរើនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាតាំងពីដើមខែមេសា តែអាជីវករមួយចំនួននៅតែបន្តលក់ដូរដដែល…

អគ្គិភ័យឆេះព្រៃឆ្លងស្រុក! រថយន្តពន្លត់អគ្គិភ័យ៦គ្រឿង ប្រើទឹកអស់៣០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន

ករណីអគ្គិភ័យឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅមួយបានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងព្រីង ឃុំរនាម ស្រុកទ្រាំង និងរាលដាលបន្តដល់ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់។ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង និងប្រើប្រាស់ទឹកអស់៣០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន។ តាមការបញ្ជាក់ពីសមត្ថកិច្ច អគ្គិភ័យនេះបានឆាបឆេះលើផ្ទៃព្រៃដែលមានដើមប្រេងខ្យល់ ដើមអាកាស្យ៉ា និងរុក្ខជាតិផ្សេងៗជាច្រើន បណ្តាលឲ្យភ្លើងឆេះរាលដាលយ៉ាងលឿន ដោយសារស្ថានភាពអាកាសធាតុក្តៅ និងខ្យល់បក់ខ្លាំង។…

ភ្លើងឆេះឃ្លាំងជួសជុលរថយន្តនៅចោមចៅទី២ ខូចខាតរថយន្ត-ម៉ូតូ និងសម្ភារៈមួយចំនួន

ឃ្លាំងជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ១១:១០ ព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងនេះមានទំហំ ១៣ម…

អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះ សង្ស័យបង្កប់ល្បែងស៊ីសង តែរកមិនឃើញភស្តុតាង

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានឆ្មក់ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ក្រោយពីមានការបង្ហោះលើបណ្ដាញសង្គមថា ទីតាំងនេះត្រូវបានប្រើប្រាស់បង្កប់លេងល្បែងស៊ីសងគ្រប់ប្រភេទ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដោយបានចាត់ឲ្យលោក គ្រួច សុធន់ នាយករងរដ្ឋបាល ដឹកនាំកម្លាំងចុះពិនិត្យជាក់ស្ដែងនៅទីតាំងក្បែរតារាងបាល់ទះ តាមបណ្ដោយផ្លូវលេខ២១៣ សង្កាត់វាលវង់ រាជធានីភ្នំពេញ។ ជាក់ស្ដែងនៅពេលអាជ្ញាធរចុះទៅដល់…

ឃាត់ខ្លួនយុវជន២៣ឆ្នាំ ជាមុខសញ្ញាឆក់ទូរស័ព្ទ និងកាបូបក្នុងខណ្ឌមានជ័យ រកឃើញភស្តុតាងសម្ភារៈម៉ូតូ១គ្រឿង

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចឆក់ទូរស័ព្ទ និងកាបូបយ៉ាងសកម្មក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន…

ផាកពិន័យជាង១ពាន់៧៤០លានរៀល! យុទ្ធនាការអនុវត្តអនុក្រឹត្យលេខ០៣ សមត្ថកិច្ចចុះត្រួតពិនិត្យខ្លាំង ម្ចាស់ទីតាំងល្មើសត្រូវពិន័យដែរ

ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានដាក់ពិន័យដ៏តឹងរ៉ឹង និងទទួលបានទឹកប្រាក់សរុប ជាង ១.៧៤៤ ពាន់លានរៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ពិន័យពីរផ្នែកធំៗ បើតាមរបាយការណ៍ ការផាកពិន័យនេះបែងចែកជាពីរផ្នែក៖ ទី១៖ ការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់) ទទួលបាន ១ពាន់៧២០លានរៀល…