សន្តិសុខសង្គម

កំពង់ឆ្នាំងរុះរើសំណង់អនាធិបតេយ្យតាមមាត់ទន្លេសាប បង្កើនសោភ័ណភាពទីក្រុង

អាជ្ញាធរក្រុងកំពង់ឆ្នាំង បានបញ្ជាឱ្យក្រុមការងារជំនាញ និងកម្លាំងពាក់ព័ន្ធចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយមាត់ទន្លេសាប ដោយធ្វើការកាយសម្អាតសំរាម និងរុះរើសំណង់រោងអនាធិបតេយ្យមួយចំនួន ដែលប្រជាជនខ្មែរឥស្លាមបានសាងសង់រំលោភលើចំណីមាត់ទន្លេសាប និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានទឹកទន្លេ អនាម័យ និងសោភ័ណភាពសាធារណៈ។ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ការសាងសង់សំណង់អនាធិបតេយ្យ និងការបោះចោលសំរាមពាសវាពាសកាលរបស់ប្រជាជនខ្មែរឥស្លាម បានកើតឡើងច្រើននៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង នាំឱ្យសោភ័ណភាព និងអនាម័យបរិស្ថានតាមមាត់ទន្លេរងផលប៉ះពាល់ធ្ងន់ធ្ងរ។…

បារបារាំងក្បែរវត្តភ្នំត្រូវសមត្ថកិច្ចឆ្មក់ចាប់ឃាត់ខ្លួនយុវតី និងអនីតិជនជាច្រើននាក់ ពាក់ព័ន្ធជួញដូរផ្លូវភេទ

កម្លាំងនគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានឆ្មក់បង្ក្រាបទីតាំងបារបារាំងមួយកន្លែង ស្ថិតក្នុងសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសនិងស្ត្រីជាច្រើននាក់ ក្នុងនោះមានទាំងអនីតិជនផងដែរ ពាក់ព័ន្ធនឹងការបង្កប់សេវាកម្មជួញដូរផ្លូវភេទ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបារបារាំងតាមបណ្តោយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ តាមការបញ្ជាក់ពីសមត្ថកិច្ច ការឆ្មក់នេះធ្វើឡើងក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់ជាច្រើនថ្ងៃពីកម្លាំងសម្ងាត់។ កម្លាំងនគរបាលបានហ៊ុមព័ទ្ធទីតាំងយ៉ាងតឹងរ៉ឹង ដើម្បីការពារកុំឱ្យមានការរត់គេចខ្លួន និងទប់ស្កាត់ភាពចលាចលជាយថាហេតុ។ កម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំង…

បុកគ្នាតែម្ដង! ជនជាតិចិន-ខ្មែរ ០៣នាក់ត្រូវឃាត់ខ្លួនក្រោយប្រើហិង្សាដេញវាយគ្នាពេញផ្លូវ កើតពីគ្រោះថ្នាក់ចរាចរណ៍តូចតាច

ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ជនជាតិចិន ០២នាក់ និងខ្មែរ ០១នាក់) ក្នុងករណីប្រើប្រាស់ហិង្សាដោយចេតនា ដេញវាយគ្នាទៅវិញទៅមក ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត កាលពីវេលាម៉ោង ១២:៣០ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ…

ជិត ៥ ខែ! ខេត្តបន្ទាយមានជ័យបង្ក្រាបអនឡាញឆបោក ១៥ទីតាំង នាំខ្លួនជនបរទេសជាង ៤ពាន់នាក់

បន្ទាយមានជ័យ៖ យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បង្ក្រាបបានចំនួន ១៥ ទីតាំង និងឃាត់ខ្លួនជនបរទេសសរុបចំនួន ៤,៦៥៦ នាក់ មកពី ១១ សញ្ជាតិផ្សេងគ្នា ដោយភាគច្រើនជាជនជាតិចិន។…

សមត្ថកិច្ចស្រុកព្រៃឈរ ស្ទាក់ចាប់ជនជាតិចិន ៦នាក់ ដឹកចេញពីភ្នំពេញទៅស្ទឹងត្រែង គ្មានឯកសារ

កំពង់ចាម៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃឈរ នៃរដ្ឋបាលខេត្តកំពង់ចាម បានស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកជនជាតិចិនចំនួន ៦នាក់ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តស្ទឹងត្រែង ដោយពុំមានឯកសារត្រឹមត្រូវ។ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ…

ប្រតិបត្តិការបោសសម្អាត៖ កម្លាំងព្រហ្មទណ្ឌរាជធានីឃាត់ខ្លួនក្មេងទំនើងរំខានសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះ៣នាក់ប្រុសក្លែងជាស្រី

រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៤ នាក់ ក្នុងនោះ ០៣ នាក់ជាប្រុសក្លែងបន្លំខ្លួនជាស្រី ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពេលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមជុំវិញករណីក្រុមក្មេងទំនើងជិះម៉ូតូ ០២ គ្រឿង បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន…

អាវុធហត្ថព្រះសីហនុ បង្ក្រាបក្រុមឧក្រិដ្ឋជនចិន ចាប់បង្ខាំងជំរិតទារប្រាក់ស្ត្រីរួមជាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ជួញដូរមនុស្ស ជំរិតទារប្រាក់ និងករណីគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិនចំនួន ៦ នាក់ ព្រមទាំងជួយសង្គ្រោះស្ត្រីរងគ្រោះជនជាតិចិនម្នាក់បានដោយសុវត្ថិភាព។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី…

រឹបអូសផ្ទះជួល! កម្លាំងជំនាញរំដោះជនជាតិថៃ ២៨នាក់ ឃាត់ខ្លួនជនល្មើសម្នាក់នៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការវាយឆ្មក់រំដោះជនជាតិថៃចំនួន ២៨នាក់ (ក្នុងនោះមានស្ត្រី ១២នាក់) ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់នៅផ្ទះជួលមួយកន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានបណ្ដឹងសុំជំនួយអន្ដរាគមន៍ពាក់ព័ន្ធនឹងករណីឃុំឃាំងមនុស្សដោយខុសច្បាប់។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនជនល្មើសជនជាតិថៃម្នាក់…

ប្រតិបត្តិការបង្ក្រាប Online Scams៖ នគរបាលជាតិឃាត់ខ្លួនជនបរទេសជាង ២០០ នាក់ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) ចំនួន ២ ទីតាំង នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនជនបរទេសជាង ២០០ នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់…

ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ មុខសញ្ញាចាស់ឆក់ទូរស័ព្ទ IPHONE 17 PRO MAX បញ្ជូនតុលាការ

សមត្ថកិច្ចព្រហ្មទណ្ឌក្រុង បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ដែលមានមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារពីបទស្រដៀងគ្នា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ IPhone 17 Pro Max។ យោងតាមការបញ្ជាក់ពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ រួមជាមួយលោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ម សាវន…