ជីវិត និងសង្គម

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស្វករចុះបញ្ជី ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ក្នុងរយៈពេលពេញមួយឆ្នាំកន្លង…

ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ សុវត្ថិភាពចរាចរណ៍​ជាកាតព្វកិច្ចរបស់សង្គមទាំងមូល មិនមែនស្ថាប័នណាមួយឡើយ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនមែនជាការទទួលខុសត្រូវតែលើស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់សង្គមជាតិទាំងមូល និងត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។…

ប្រតិបត្តិការសង្គ្រោះជនជាតិថៃ ២៨នាក់ ពីទីតាំងបង្ខាំងមនុស្សខុសច្បាប់នៅប៉ោយប៉ែត ឆក់យកជោគជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក…

ផ្លូវការ! ថ្ងៃនេះ តម្លៃប្រេងសាំងធម្មតា ៥,៣០០រៀល ម៉ាស៊ូត ៥,៥៥០រៀល រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃជួរប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសជូនដំណឹងជាផ្លូវការនៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ អំពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ តទៅ។ តម្លៃលក់រាយប្រេងឥន្ធនៈថ្មីមានដូចខាងក្រោម៖ ប្រេងសាំងធម្មតា (Gasoline 92)៖ ៥,៣០០ រៀល/លីត្រ ប្រេងម៉ាស៊ូត (Gasoil 10ppm)៖…

ស្អប់ខ្ពើម! ប្រទះឃើញសពបុរសហើមស្អុយក្នុងដីឡូត៍ទុកចោលនៅខណ្ឌកំបូល សង្ស័យស្លាប់២ថ្ងៃហើយ

រាជធានីភ្នំពេញ៖ មានករណីប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយ នៅក្នុងដីឡូត៍មួយកន្លែងដែលគេទុកចោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ១០ នាទីរសៀល ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងដីឡូត៍ទុកចោលប៊ូយ៉ុង ភូមិតាំងរនាម សង្កាត់ប្រទះឡាំង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ភ្លើងឆេះផ្ទូនគ្នា! មួយថ្ងៃអគ្គិភ័យ២លើកនៅស្រុកបវេល ឆេះរោងជ្រូកនិងផ្ទះប្រជាពលរដ្ឋខូចខាតធ្ងន់

ខេត្តបាត់ដំបង ៖ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ អគ្គិភ័យដែលសន្មតថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី បានកើតឡើងចំនួន០២លើកផ្ទូនៗគ្នា ដោយបានលេបយករោងចិញ្ចឹមជ្រូកដ៏ធំមួយកន្លែង និងលំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង កាលពីថ្ងៃទី០៥ ឧសភា នៅស្រុកបវេល ប៉ុន្តែពុំមានរបាយការណ៍ពីគ្រោះថ្នាក់ដល់មនុស្សឡើយ។ យោងតាមរបាយការណ៍មន្ត្រីជំនាញបានឲ្យដឹងថា រោងចិញ្ចឹមជ្រូកមួយកន្លែងទំហំ៥ម៉ែត្រគុណ១២ម៉ែត្ររបស់លោក រ៉ាល់ មុនី នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ត្រូវអគ្គិភ័យឆេះអស់ជាងពាក់កណ្ដាល កាលពីវេលាម៉ោង៧ព្រឹក…

លុយខ្ចី៤៨លានរៀលទល់មុខគ្នា! ម្ចាស់បំណុលរកឃើញកូនបំណុលក្នុងហាងកាហ្វេ ស្ទើរតែវាយគ្នាកណ្តាលហាង

ករណីវិវាទបំណុលដ៏ក្តៅគគុកមួយ ស្ទើរតែផ្ទុះទៅជាអំពើហិង្សា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងហាងកាហ្វេមួយកន្លែងជិតប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។ ស្ត្រីជាម្ចាស់បំណុលឈ្មោះ ញ៉ែម សួរ អាយុ៥៣ឆ្នាំ បានតាមទៅជួបស្ត្រីជាកូនបំណុលឈ្មោះ ហ៊ូ បុប្ផា ភួង អាយុ៥៥ឆ្នាំ ដើម្បីទារប្រាក់ចំនួន ៤៨លានរៀល និង ៩ពាន់ដុល្លារ តែត្រូវបានកូនបំណុលបដិសេធមិនព្រមសង…

គួរឲ្យកោតសរសើរ! នគរបាលស្រុកបន្ទាយមាស ចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ភ្លាមៗ

ខេត្តកំពត៖ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ចេញប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះថា៖ កម្លាំងនគរបាលស្រុកបន្ទាយមាស រួមជាមួយកម្លាំងប្រជាការពារ បានចុះជួយរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីរបស់កងកម្លាំងនគរបាលជាតិ មិនត្រឹមតែជាអ្នកការពារសន្តិសុខ…

អ៉ីរ៉ង់វាយប្រហារដោយមីស៊ីល និងដ្រូនក្នុងឈូងសមុទ្រពែរ្ស ខណៈអាមេរិកបញ្ជូនឧទ្ធម្ភាគចក្របាញ់ពន្លិចនាវា៦គ្រឿង

អ៉ីរ៉ង់បានធ្វើការវាយប្រហារជាថ្មីដោយប្រើប្រាស់មីស៊ីល និងដ្រូនក្នុងតំបន់ឈូងសមុទ្រពែរ្ស ដោយបានសំដៅវាយប្រហារទៅលើនាវានានានៅច្រកសមុទ្រហ័រមូស និងបានព្រមានដល់សហរដ្ឋអាមេរិក និងអឺរ៉ុបប្រឆាំងនឹងសកម្មភាពយោធាណាមួយ។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលជាអ្នកធ្វើសេចក្ដីសម្រេចចិត្តសំខាន់ៗនៅក្រុងតេហេរ៉ង់ បានបង្ហាញផែនការថ្មីមួយសម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូសតាមលក្ខខណ្ឌរបស់ខ្លួន។ ផែនការនេះអាចពង្រីកតំបន់ត្រួតពិនិត្យរបស់កងឆ្មាំបដិវត្តន៍ហួសពីច្រកសមុទ្រហ័រមូស រហូតដល់តំបន់ហ្វូជារ៉ាហ៍ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នៅក្នុងប្រតិបត្តិការនេះ តាមរបាយការណ៍ចេញផ្សាយនារសៀលថ្ងៃទី៤ ឧសភា ថាមានការបាញ់ព្រមានទៅលើនាវាអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា…

បណ្ឌិត ញិល រដ្ឋា៖ CINBAX-II បង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា លើសពីការទូតសាមញ្ញ

រាជធានីភ្នំពេញ៖ សមយុទ្ធយោធា CINBAX-II កម្ពុជា-ឥណ្ឌា ដែលប្រារព្ធឡើងក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូត ត្រូវបានលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លើកឡើងថាជាការបោះជំហានយ៉ាងមុតស្រួចចូលទៅក្នុងយុគសម័យសន្តិសុខទំនើប។ លោកបណ្ឌិតបានសរសេរនៅលើបណ្តាញសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា ទំនាក់ទំនងនេះមិនមែនត្រឹមតែជារឿងរ៉ាវប្រវត្តិសាស្ត្រដែលចារឹកលើប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែបានវិវឌ្ឍពី«អំណាចទន់»នៃវប្បធម៌ទៅជា«អំណាចរឹង»នៃកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំ។ CINBAX-II…