ជីវិត និងសង្គម

ប៉ៃលិនកកកុញអស់ទីស្នាក់នៅ! ភ្ញៀវទេសចរសម្រុកមកទស្សនាបុណ្យចូលឆ្នាំខ្មែរ

ខេត្តប៉ៃលិន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសម្រុកមកលេងកម្សាន្តនៅខេត្តប៉ៃលិនយ៉ាងច្រើនរហូតដល់ផ្ទះសំណាក់ និងសណ្ឋាគារគ្មានបន្ទប់ទំនេរ។ ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តបានឱ្យដឹងថា ចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃចុងក្រោយនេះ គ្មានថ្ងៃណាមួយថមថយនោះឡើយ គឺកាន់តែច្រើនឡើងៗ។ អ្នកខ្លះរកកន្លែងស្នាក់នៅមិនបាន ក៏នាំគ្នាទៅស្នាក់នៅផ្ទះបងប្អូនផងដែរ។ ភ្ញៀវទេសចរទាំងអស់ភាគច្រើនទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដែលមានចំងាយពីទីរួមខេត្តប្រមាណ៦ទៅ៧គីឡូម៉ែត្រ។ ការចុះហែលងូតទឹកលេងធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់។ លោកជំទាវ អភិបាលខេត្តប៉ៃលិន បានដឹកនាំការលេងល្បែងកម្សាន្តនេះផ្ទាល់…

ពិធីលៀសហាល៥តោនកំពង់ចាម ទាក់ទាញភ្ញៀវរាប់សែននាក់ចូលរួមសង្ក្រាន្តឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រឹត្តិការណ៍លៀសហាលចំនួន៥តោន ដែលដាក់ហាលមានចម្ងាយ១២០០ម៉ែត្រ បានទាក់ទាញភ្ញៀវទេសចររាប់សែននាក់ឲ្យមកទទួលភ្លក់រសជាតិលៀសហាលកំពង់ចាម។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅវេលាម៉ោង១១ព្រឹករហូតដល់១២ថ្ងៃត្រង់ថ្ងៃទី១៥មេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកជំទាវលាង វួចឆេង ភរិយាសម្ដេចឧត្តមទេពញាណហ៊ុន ណេង និងឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា៖ “សម្រាប់ព្រឹត្តិការណ៍លៀសហាលចំនួន៥តោននេះ មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋច្រើនកុះករ ទាំងអ្នកនៅក្នុងខេត្តនិងជុំវិញខេត្ត…

សង្ក្រាន្តកំពង់ស្ពឺឆ្នាំ២០២៦ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៦០ម៉ឺននាក់

ខេត្តកំពង់ស្ពឺ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឱ្យមករីករាយនៅខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីទី២ មានភ្ញៀវទេសចរសរុបប្រមាណ ៦០៥,០០០ នាក់។ ក្នុងចំនួននេះ រួមមានភ្ញៀវទេសចរជាតិសរុប ៦០៤,០៥០ នាក់ ដែលក្នុងនោះមាន៖ ស្នាក់នៅ៖ ២,០០០ នាក់…

ក្រសួងការពារជាតិបដិសេធព័ត៌មានក្លែងក្លាយរបស់ថៃ ស្ដីពីការស្នើបើកច្រកព្រំដែន

រាជធានីភ្នំពេញ – ក្រសួងការពារជាតិកម្ពុជាបានបដិសេធយ៉ាងខ្លាំងក្លាចំពោះព័ត៌មានក្លែងក្លាយដែលថៃបានផ្សព្វផ្សាយ ដោយអះអាងថាកម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានមិនពិតនេះ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងសារព័ត៌មានរបស់ថៃ។ លោកជំទាវបានច្រានចោលព័ត៌មាននេះថាជាការក្លែងក្លាយ និងមានចេតនាបង្កការភ័ន្តច្រឡំដល់សាធារណមតិជាតិ និងអន្តរជាតិ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ម៉ាលី…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពលរដ្ឋរាប់រយនាក់លេងទាញព្រ័ត្រមិត្តភាពវែង ២៥០ម៉ែត្រ ក្នុងថ្ងៃចូលឆ្នាំទី១

រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ មេសា ២០២៦ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិលេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ។ ព្រឹត្តិការណ៍នេះមានមនុស្សចូលរួមជាង ៧០០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិលេងល្បែងទាញព្រ័ត្រក្នុងឱកាសចូលឆ្នាំខ្មែរ។…

ប្តីខឹងប្រពន្ធចូលរាំលេង វាយទាត់ជាការព្រមាន ត្រូវនគរបាលឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលជាប្តីត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួន បន្ទាប់ពីខឹងប្រពន្ធដែលចូលរាំលេងក្នុងភូមិ ហើយប្រើអំពើហិង្សាវាយទាត់ជាការព្រមាន។ នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនបុរសជាប្តីខាងលើ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានឈ្មោះ ណន សំណាង ភេទស្រី អាយុ១៩ឆ្នាំ(ប្រពន្ធ) រស់នៅក្នុងភូមិធ្លក ឃុំទួលសាលា ស្រុកបសេដ្ឋ បានមកដាក់ពាក្យប្ដឹងឈ្មោះ ស៊ីម សម្ភស្ស…

មន្ត្រីយោធាបាញ់ប្រជាពលរដ្ឋដោយសារខឹងពាក្យសំដី នៅកំពង់ស្ពឺ

កំពង់ស្ពឺ – មន្ត្រីយោធាម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីបាញ់កាំភ្លើងខ្លីធ្វើឲ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ដោយសារតែខឹងពាក្យសំដីឌឺដងនិងមើលងាយរូបខ្លួន។ នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីហិង្សាដោយចេតនាប្រើប្រាស់អាវុធបានកើតឡើងនៅវេលាម៉ោង ៣:៥០ រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ។ ជនសង្ស័យដៃដល់គឺ កង វិឈិន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធា ដែលបានប្រើកាំភ្លើងខ្លីម៉ាក K59…

ខ្យល់កន្ត្រាក់ប៉ះពាល់ខេត្តបន្ទាយមានជ័យ ផ្ទះសម្បែងជាង ៤០០ ខ្នងខូចខាត មានរបួស ១ នាក់

ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានប៉ះពាល់ដល់ភូមិចំនួន ៩ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក នាំឱ្យផ្ទះសម្បែងជាង ៤០០ ខ្នងរងការខូចខាត និងមានប្រជាពលរដ្ឋម្នាក់របួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់រយៈពេលជិត ១ ម៉ោង។ លោក ណៃ…

ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី មហាជនជិត១,៦លាននាក់ចូលរួមកម្សាន្តនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ មានមហាជនជាង១,៦លាននាក់បានចូលរួមកម្សាន្តនៅទូទាំងរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្ងៃទី១៦មេសា ឆ្នាំ២០២៦ នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ លោកស្រី ដោ សម្ផស្ស…

ជិត ១ លាននាក់ សម្រុកមកលេងកម្សាន្ត នគរសង្ក្រាន្ត ថ្ងៃទី១ នៃចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិជិត ១ លាននាក់ បានចូលរួមអបអរសាទរព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅទូទាំងរាជធានីភ្នំពេញ។ តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ…