ប្រជាពលរដ្ឋប្រគល់ដងខ្លួនទេពស្រីរចនាបទកោះកេរ និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំជូនអាជ្ញាធរជាតិព្រះវិហារ
ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារបានទទួលវត្ថុបុរាណចំនួន៣ពីប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត រួមមានដងខ្លួនទេពស្រី១ និងខួចចំនួន២ ធ្វើពីដីដុត ដើម្បីរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីចុះទៅធ្វើការប្រគល់ទទួលវត្ថុបុរាណទាំងនេះនៅវត្តកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។ អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា…
