ផ្លូវការ! កម្ពុជា-ថៃ ឯកភាពគ្នាយក UNCLOS ដោះស្រាយដែនសមុទ្រត្រួតគ្នា ក្រោយថៃលុប MOU-2001
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាជាផ្លូវការក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ជំហរនេះត្រូវបានប្រកាសជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃឆ្នាំ២០០១ (MOU-2001)។ សម្តេចធិបតី…
