ឯកអគ្គរាជទូតកម្ពុជាប្រចាំអ.ស.ប. ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាលាសង្គ្រាមកងទ័ពអាមេរិក
(អ.ស.ប.)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទួលស្វាគមន៍គណៈប្រតិភូសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក ដែលរួមមានគ្រូ អ្នកសម្របសម្រួល និងសិស្សានុសិស្ស យ៉ាងកក់ក្តៅ នៅទីក្រុងញូវយ៉ក។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាស្ត្រកម្ពុជា កិច្ចខិតខំប្រឹងប្រែងកសាងប្រទេស ជាពិសេសក្រោយការបញ្ចប់សង្រ្គាមស៊ីវិលនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ…
