អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បកក្លាយព័ត៌មានក្លែងក្លាយជនជាតិចិនរត់គេចពីប៉ោយប៉ែត
ខេត្តបាត់ដំបង៖ អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចេញសេចក្តីបំភ្លឺបដិសេធចំពោះការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលថា «ជនជាតិចិនមួយក្រុមបានដើរគេចចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង» ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចាត់កម្លាំងជំនាញចុះស៊ើបអង្កេតរកការពិត ដោយបានរកឃើញជនជាតិចិនចំនួន ០៦ នាក់ និងជនជាតិខ្មែរ ០១ នាក់ ដែលពួកគាត់គ្រាន់តែដើរហាត់ប្រាណលើដងផ្លូវជាតិលេខ៥៩…
