ព័ត៌មានបន្ទាន់៖ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់១៥% ទូទាំងប្រទេសនៅថ្ងៃនេះ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើអាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យធាតុអាកាសប្រែប្រួលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា។…
