ព័ត៌មានជាតិ

បុគ្គលិកហាងខារ៉ាអូខេវាយយុវជនច្រឡំថាជាក្មេងស្ទាវ ត្រូវនគរបាលឃាត់ខ្លួន៧នាក់

ភ្នំពេញ៖ បុគ្គលិកហាងខារ៉ាអូខេ «សម្រស់រាជនីព្រែកជ្រៃ» ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍ស្ពានថ្ម ហៅទៅបំភ្លឺ រួចក៏ធ្វើការឃាត់ខ្លួនចាត់ការតាមច្បាប់ ក្រោយពីជនទាំងនេះព្រួតគ្នាវាយទៅលើយុវជន២នាក់ ដោយច្រឡំស្មានថាជាក្រុមក្មេងស្ទាវដែលគប់ដុំថ្មចូលហាង។ ការឃាត់ខ្លួននោះ បានធ្វើឡើងវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនសង្ស័យទាំង៦នាក់រួមមាន៖ ពៅ វិសាល…

កម្ពុជាបើកទ្វារទទួលផលិតករភាពយន្តអន្តរជាតិជាមួយកម្មវិធីស្វែងរកទីតាំងថតថ្មី 🎬

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសចាប់ផ្ដើមកម្មវិធីស្វែងរកទីតាំងថតសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិ ដែលនឹងជួយអន្តរកម្មភាពយន្តពិភពលោកឱ្យមករកទីតាំងថតនៅកម្ពុជា។ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) បានដាក់ឱ្យដំណើរការនូវ «កម្មវិធីស្វែងរកទីតាំងថត» ដែលជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការទាក់ទាញផលិតកម្មកម្រិតសកល។ កម្មវិធីនេះគាំទ្រដល់វិស័យផ្សេងៗរួមមាន៖ ភាពយន្ត កម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ និងវិស័យពាណិជ្ជកម្ម។ តាមរយៈគំនិតផ្ដួចផ្ដើមនេះ CTB នឹងផ្តល់ការគាំទ្រពិសេសដល់ផលិតករភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង និងអ្នកគ្រប់គ្រងទីតាំងថត។ ការគាំទ្ររួមមាន៖ ការស្នាក់នៅរហូតដល់…

រោងចក្រស្លមាសទី៣ នៅកម្ពុជា បានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅខេត្តកំពង់ធំ

រោងចក្រស្លមាសទី៣ នៅកម្ពុជា របស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ រោងចក្រនេះមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ។ ការបើកដំណើរការនេះធ្វើឡើងក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ នេះជាការវិនិយោគសំខាន់មួយក្នុងវិស័យឧស្សាហកម្មរ៉ែនៅកម្ពុជា។…

ដំណើរការខ្លាំង! យន្តហោះ៣៥០ជើង ដឹកអ្នកដំណើរជាង១០ម៉ឺននាក់ ក្នុងឱកាសចូលឆ្នាំខ្មែរនៅអាកាសយានដ្ឋានតេជោ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាចំណុចចរាចរណ៍ដ៏មមាញឹក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៦នេះ ដោយរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈពេល១សប្តាហ៍ (ថ្ងៃទី១៣-១៩ ខែមេសា) មានអ្នកដំណើរអន្តរជាតិចេញ-ចូលជាង ១០០,០០០នាក់។ ក្នុងចំណោមអ្នកដំណើរសរុប មានជនបរទេសជាង ៣៤,០០០នាក់ ដោយអ្នកដំណើរចូលមានជាង ៥ម៉ឺននាក់ ក្នុងនោះជនបរទេសជាង…

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អំពាវនាវឱ្យតុលាការពង្រឹងការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ លោកបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ថ្មីនេះ ជូនដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌នៅទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំតុលាការកំពូល មហាអយ្យការ ក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម…

បុរសយកលុយលក់មាន់ ១០លានរៀលទៅលេងល្បែងចាញ់អស់ ត្រូវម្ចាស់មាន់ប្តឹងឲ្យឃាត់ខ្លួន

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ដែលជាអ្នកដឹកជញ្ជូនមាន់សាច់ ត្រូវជនរងគ្រោះជាម្ចាស់លុយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្តដោយយកលុយលក់មាន់១០លានរៀលទៅលេងល្បែងស៊ីសងចាញ់អស់។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់សំណាញ់(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ មន្ត្រីប៉ុស្តិ៍កំពង់សំណាញ់បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លូ គឹមជូ ភេទស្រី អាយុ៣៨ឆ្នាំ…

យុវជន៤នាក់លួចទូរស័ព្ទព្រះសង្ឃក្នុងវត្ត គំរាមកូនសិស្សលោក សមត្ថកិច្ចចាប់បានម្នាក់

ខេត្តកំពង់ស្ពឺ – សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានលួចទូរស័ព្ទដៃពីព្រះសង្ឃក្នុងវត្ត និងគំរាមកូនសិស្សលោកពេលធ្វើឧក្រិដ្ឋកម្ម។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ មេសា ២០២៦ នៅឃុំព្រៃវិហារ ស្រុកគងពិសី។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុង បញ្ញា អាយុ២០ឆ្នាំ រស់នៅក្នុងឃុំព្រៃវិហារ។ ឧក្រិដ្ឋកម្មនេះបានកើតឡើងនៅថ្ងៃទី១៨ មេសា វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ នៅវត្តព្រះពុទ្ធលក្ខណារាម (វត្តដំណាក់ពង្រ)។…

អាកាសធាតុក្តៅហើយស្ងួតពេញប្រទេស ពីថ្ងៃទី២២-២៤ មេសា ២០២៦

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញប្រកាសព័ត៌មានអាកាសធាតុថ្មីបំផុតសម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលព្យាករថា ស្ថានភាពអាកាសធាតុនឹងស្ថិតក្នុងសភាពក្តៅស្ងួតពេញប្រទេស។ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះនឹងបន្តពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។…

អាជ្ញាធរចុះបង្ក្រាបបទល្មើសអនឡាញ និងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស ៥៥នាក់នៅភ្នំពេញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG ក្នុងខណ្ឌមានជ័យ ដោយឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២១ មេសា ២០២៦ វេលាម៉ោង ១១:០០នាទី ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…

ជនជាតិវៀតណាម២នាក់ត្រូវឃាត់ខ្លួនពីបទលួចម៉ូតូនៅក្រុងបាវិត បន្ទាប់ពីដេញតាមដោយប្រជាពលរដ្ឋជួយ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ទៅកាន់តុលាការខេត្ត ក្រោយពីត្រូវឃាត់ខ្លួនពីបទលួចម៉ូតូនៅក្រុងបាវិត។ យោងតាមអាជ្ញាធរនគរបាល ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ង្វៀង វ៉ាំងយី អាយុ២៤ឆ្នាំ និង ច្រឹង យ៉ាំងវី អាយុ៣៥ឆ្នាំ ដែលទាំងពីរជាជនជាតិវៀតណាម មានសារធាតុញៀន (+) និងមិនមានមុខរបរច្បាស់លាស់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង៩:៣០នាទី…