អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្តិសុខឌីជីថលជាខែលការពារជីវិតប្រជាពលរដ្ឋ និងសន្តិភាពជាតិ
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសទេ តែគឺជាអាទិភាពយុទ្ធសាស្ត្រកំពូល ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពជាតិក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២…
