ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ដឹកនាំ Elon Musk និង Tim Cook ចរចារកស៊ីយក្សនៅចិន

នៅក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំងលើកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង…

អាល្លឺម៉ង់-អ៊ុយក្រែន រួមដៃអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារចម្ងាយឆ្ងាយ

ប្រទេសអាល្លឺម៉ង់ប្រកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារបានចម្ងាយឆ្ងាយ និងមានសមត្ថភាពខ្លាំងជាងមុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានថ្លែងនៅទីក្រុងគៀវថា ទីក្រុងប៊ែរឡាំងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធថ្មីៗដោយសហការជាមួយអ៊ុយក្រែន។ លោកបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនេះជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅសំខាន់នៃដំណើរទស្សនកិច្ច។ លោក Pistorius បានលើកឡើងថា ការផ្តោតសំខាន់គឺទៅលើការអភិវឌ្ឍរួមគ្នានៃប្រព័ន្ធដ្រូនទំនើបៗគ្រប់ចម្ងាយ ជាពិសេសក្នុងតំបន់នៃការវាយប្រហារដ៏ជ្រៅ ដែលសំដៅដល់សមត្ថភាពបំផ្លាញគោលដៅសំខាន់ៗយ៉ាងជ្រៅក្នុងទឹកដីសត្រូវ។ អ្នកវិភាគបានលើកឡើងថា ដៃគូណាតូអឺរ៉ុបមានចន្លោះប្រហោងក្នុងវិស័យអាវុធរយៈចម្ងាយឆ្ងាយ…

នាយករដ្ឋមន្ត្រីកាតាព្រមានអ៊ីរ៉ង់កុំប្រើច្រកសមុទ្រ Hormuz ជាសន្លឹកបៀសង្កត់សង្គ្រោះតំបន់ឈូងសមុទ្រ

ក្រសួងការបរទេសកាតា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានដាស់តឿនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កុំឱ្យប្រើច្រកសមុទ្រ Hormuz ជា «ឧបករណ៍សម្រាប់ដាក់សម្ពាធ»…

បទឈប់បាញ់​គ្មាន​ន័យ! អ៊ីស្រាអែល​នៅតែ​បន្ត​សម្លាប់​ជនស៊ីវិល​លីបង់​ជាង​៥០នាក់​ក្នុង​២៤ម៉ោង

ក្រសួង​សុខាភិបាល​លីបង់​បាន​ចេញ​របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​ត្រឹម​តែ ២៤ម៉ោង​ប៉ុណ្ណោះ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ភាគ​ខាង​ត្បូង​លីបង់​បាន​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់ ៥១នាក់ រួម​ទាំង​បុគ្គលិក​ពេទ្យ ២រូប​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី ១០ ឧសភា ២០២៦។ ក្រសួង​បាន​ថ្លែង​ថា៖ «សត្រូវអ៊ីស្រាអែល​នៅ​តែ​បន្ត​រំលោភ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មនុស្សធម៌ ដោយ​បន្ថែម​ឧក្រិដ្ឋកម្ម​មួយ​ទៀត​ប្រឆាំង​នឹង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់ ព្រោះ​ពួកគេ​បាន​កំណត់​គោលដៅ​ផ្ទាល់​ទៅ​លើ​មូលដ្ឋាន​សុខាភិបាល​ពីរ​នៅ​តំបន់ Qalawiya…

ឈីលីកំពុងប្រឈមវិបត្តិវីរុសហាន់តាសាហាវ ឆក់យកជីវិត១៣នាក់ហើយក្នុងឆ្នាំនេះ

ឈីលី៖ ស្ថានភាពការឆ្លងវីរុសហាន់តានៅប្រទេសឈីលីកំពុងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នន័យពីក្រសួងសុខាភិបាលឈីលីបានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានអ្នកឆ្លងសរុបចំនួន ៣៩ករណី ក្នុងនោះអ្នកស្លាប់បានកើនដល់ ១៣នាក់ហើយ ដែលរីករាលដាលនៅតាម ៩ក្នុងចំណោម ១៦តំបន់របស់ប្រទេសនេះ។ គួរកត់សម្គាល់ថា កាលពីមុនឈីលីធ្លាប់មានករណីឆ្លង ៤៤ករណី ស្លាប់៨នាក់ អត្រាមរណភាព ១៨% ប៉ុន្តែឆ្នាំនេះអត្រាស្លាប់បានកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។…

វិវាទដីធ្លីរាប់សតវត្ស៖ វ៉េណេស៊ុយអេឡា នឹងហ្គីយ៉ាន ប្រឈមមុខគ្នានៅ ICJ ដណ្តើមទឹកដីសម្បូរប្រេង និងមាស

ការប្រកួតប្រជែងផ្លូវច្បាប់ដ៏ធំមួយ កំពុងឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ រវាងប្រទេសវ៉េណេស៊ុយអេឡា និងហ្គីយ៉ាន។ លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃវ៉េណេស៊ុយអេឡា បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងឡាអេ កាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមការពារក្តីជាលើកចុងក្រោយ ក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃអូសបន្លាយជាងមួយសតវត្សរ៍។ យោងតាម Washington Times ជម្លោះនេះ…

តេហេរ៉ង់ដាក់លក្ខខណ្ឌ៨ចំណុចសន្តិភាព ត្រាំបដិសេធដាច់ខាត

ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានឆ្លើយតបជាផ្លូវការចំពោះសំណើសន្តិភាពរបស់លោក ដូណាល់ ត្រាំ ដោយដាក់លក្ខខណ្ឌចំនួន៨ចំណុច ប៉ុន្តែត្រូវបានប្រធានាធិបតីអាមេរិកបដិសេធភ្លាមៗថា «មិនអាចទទួលយកបានទាំងស្រុង»។ បើតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា លក្ខខណ្ឌទាំង៨របស់ទីក្រុងតេហេរ៉ង់រួមមាន៖ បញ្ចប់សង្គ្រាមជាបន្ទាន់ ធានាថាអ៊ីរ៉ង់នឹងមិនរងការវាយប្រហារម្ដងទៀត ដកទណ្ឌកម្មសហរដ្ឋអាមេរិកចេញ បញ្ចប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ អ៊ីរ៉ង់ត្រូវគ្រប់គ្រងច្រកសមុទ្រ Hormuz កងទ័ពជើងទឹកអាមេរិកត្រូវបញ្ចប់ការបិទខ្ទប់ផ្លូវទឹក…

ពូទីនបើកទ្វារជួបហ្សេលេនស្គីគ្រប់ទីកន្លែង តែអ៊ុយក្រែនត្រូវតែទទួលលក្ខខណ្ឌរុស្ស៊ីជាមុន

ស្របពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែលេចចេញសញ្ញាឈានដល់ទីបញ្ចប់នោះ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថាលោកព្រមជួបជាមួយប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅឯណាក៏បានដែរ ប៉ុន្តែជំនួបនេះនឹងកើតឡើងបានលុះត្រាតែអ៊ុយក្រែនគោរពតាមលក្ខខណ្ឌរបស់រុស្ស៊ីជាមុនសិន។ ក្នុងសន្និសីទកាសែតក្រោយអបអរទិវាជ័យជម្នះ កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ លោកពូទីនបញ្ជាក់ថា អ៊ុយក្រែនត្រូវតែឯកភាពចំពោះកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងចុងក្រោយដែលត្រូវបានរៀបចំរួចរាល់សម្រាប់ការចុះហត្ថលេខាជាមុនសិន។ លោកពូទីនថ្លែងថា៖ «យើងអត់ដែលបដិសេធទេចំពោះការជួបគ្នាដោយផ្ទាល់ជាមួយលោកហ្សេលេនស្គី! នៅកន្លែងណាក៏បាន ប្រទេសទី៣ក៏បាន…

ម៉ាឡេស៊ីវាយដណ្តើមមកុដទេសចរណ៍អាស៊ីអាគ្នេយ៍ ជំនួសថៃ! ក្នុងត្រីមាសទី១ ទទួលភ្ញៀវជាង ១០ លាននាក់

​ ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១០,៦ លាននាក់ កើនឡើង ៥% ធៀបនឹងឆ្នាំមុន ដែលជាតួលេខខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Tiong King Sing…

ត្រាំបង្ហើបអាមេរិកប្រើភ្នែកទិព្វពីអវកាសឃ្លាំមើលអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ពេញ២៤ម៉ោង

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងក្តៅគគុកជាថ្មីទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់បច្ចេកវិទ្យាយោធាកម្រិតខ្ពស់ ដើម្បីតាមដាននូវរាល់ចលនា ក្បែរទីតាំងរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់អ៊ីរ៉ង់។ សារព័ត៌មាន APA ចុះផ្សាយថ្ងៃទី១១ ខែឧសភា នេះ ថា លោក ត្រាំ បានបញ្ជាក់ថា អាមេរិក នឹងមិនលើកលែងឱ្យនរណាម្នាក់ឡើយ…