អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ករណីសញ្ចារកម្មនៅភោជនីយដ្ឋាន «មហាមេឃ»
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែង ដែលមានយីហោភោជនីយដ្ឋាន« មហាមេឃ » បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៥នាក់ រួមនិងវត្ថុតាងស្រោមអនាម័យមួយចំនួន។ គួររំលឹកផងដែរថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន…
