សន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោកចុះត្រួតពិនិត្យទីតាំងសង្ស័យល្បែងស៊ីសងនៅសង្កាត់ទឹកល្អក់៣ រកមិនឃើញភស្តុតាង

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានឆ្មក់ចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្រោយមានការបង្ហោះលើបណ្ដាញសង្គមថាមានការបង្កប់លេងល្បែងស៊ីសងគ្រប់ប្រភេទ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយផ្ទាល់ពីលោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ។ ទីតាំងដែលសង្ស័យស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ឃាត់ខ្លួនម្ចាស់ហាងម៉ាស្សាផ្លូវ១៧២ រកឃើញលុយជនជាតិជប៉ុន ២ម៉ឺនយ៉េន ប្រគល់ជូនវិញ

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាជនជាតិជប៉ុនថា បានបាត់លុយក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ក្រោយស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងហាងម៉ាស្សា ដែលពាក់ព័ន្ធសមគំនិតជាមួយបុគ្គលិកស្រី២នាក់ ដោយឡែកបុគ្គលិកស្រីទាំង២នាក់នោះបច្ចុប្បន្នកំពុងគេចខ្លួន។ គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ…

ប្រជាពលរដ្ឋតវ៉ាទាមទារប្រាក់នៅមុខធនាគារជាតិ សមត្ថកិច្ចឃាត់ខ្លួនមេខ្លោង២នាក់

កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរស២នាក់ ក្នុងនោះមានមេខ្លោងម្នាក់ ពីបទញុះញង់ប្រមូលផ្តុំដោយខុសច្បាប់ និងប្រើហិង្សាក្នុងពេលតវ៉ានៅមុខធនាគារជាតិនៃកម្ពុជា។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមេសា វេលាម៉ោង ៧:៣០ព្រឹក នៅតាមផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពពត៌មានបានឲ្យដឹងថា អ្នកតវ៉ាទាំងនោះសុទ្ធតែជាអតិថិជនក្រុមហ៊ុន ហួយវ័ន ដែលបានមកប្រមូលផ្តុំដាក់សម្ពាធឲ្យធនាគារជាតិដោះស្រាយការសងប្រាក់វិញ។ ទោះបីជាអាជ្ញាធរបានហាមឃាត់ជាច្រើនដងក៏ដោយ ក៏ក្រុមបាតុករមិនព្រមស្តាប់ ថែមទាំងប្រើអំពើហិង្សាលើសមត្ថកិច្ច…

ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន ៥ នាក់ ប្រើដំបងឆក់បាញ់កសិកររងរបួសពោះ នៅក្រចេះ

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនក្រុមសន្តិសុខក្រុមហ៊ុនចំនួន ៥ នាក់ ក្រោយពីបានប្រើប្រាស់ហិង្សាដោយចេតនា (ប្រើឧបករណ៍ឆក់) ទៅលើប្រជាកសិករម្នាក់ បណ្ដាលឲ្យរងរបួសត្រង់ពោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចំណបរកា ភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។…

អតិថិជនចិនក្រុមហ៊ុនហួយវ័ន បិទផ្លូវមុខធនាគារជាតិ និងវាយសមត្ថកិច្ចខណៈចុះអន្តរាគមន៍

ភ្នំពេញ៖ ក្រុមជនជាតិចិនដែលជាអតិថិជនរបស់ក្រុមហ៊ុន ហួយវ័ន បានបង្កភាពអនាធិបតេយ្យនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជា លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមនេះបានបិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ហើយថែមទាំងបានប្រើប្រាស់អំពើហិង្សាវាយទៅលើអាជ្ញាធរមានសមត្ថកិច្ចដែលចុះទៅអន្តរាគមន៍បើកផ្លូវថែមទៀត។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន មកប្រមូលផ្តុំនៅទីនោះ គឺដើម្បីដាក់សម្ពាធជំរុញឲ្យធនាគារជាតិដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ។ ទោះបីជាអាជ្ញាធរបានហាមឃាត់យ៉ាងណាក៏ដោយ…

ប្រតិបត្តិការទ្រង់ទ្រាយធំ! កម្លាំងចម្រុះឆ្មក់ចុះខុនដូប៉ោលី ឃាត់ជនបរទេសជិត៤០នាក់ ក្នុងសំណុំរឿង Online Scams

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងអាគារខុនដូប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក…

ស្នងការរាជធានី ដាក់បញ្ជាតឹងរឹងលើអាជីវកម្មម៉ាស្សា ក្រោយភ្ញៀវជប៉ុនបាត់ ២ពាន់ដុល្លារ!

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាបន្ទាន់ទៅកាន់នគរបាលជំនាញ និងអធិការខណ្ឌទាំង ១៤ ឲ្យចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ដោយគ្មានការលើកលែង។ [IMG:https://kptmedia.ap-south-1.linodeobjects.com/2026/04/66-2-1024×568.jpg] បទបញ្ជានេះ ធ្វើឡើងក្រោយពេលមានករណីភ្ញាក់ផ្អើលមួយ ដែលជនជាតិជប៉ុន ០២ នាក់ បានបាត់ប្រាក់ចំនួន ២,០០០ ដុល្លារនៅក្នុងហាងម៉ាស្សាមួយកន្លែង តាមបណ្តោយផ្លូវលេខ…

បង្ក្រាបរថយន្តដឹកស្លាបមាន់បង្កកជិត៥៣០គីឡូក្រាម ពីថៃមកកម្ពុជា តាមច្រករបៀងស្រុកម៉ាឡៃ ឈ្មួញរត់គេចខ្លួនបាត់

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ឯក រស់ អៀម នាយកការិយាល័យ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់រថយន្ត១គ្រឿងម៉ាក Toyota Camry ដែលបានលួចដឹក ស្លាបមាន់បង្កកចំនួន ៥២៨ គីឡូក្រាម ពីប្រទេសថៃចូលមកកម្ពុជា។…

ឃាត់ខ្លួននារីម្នាក់ ជាប់រឿងឆបោកប្រាក់តាម Telegram ខណៈឲ្យខ្ចីគណនីធនាគារជួយក្រុមស្ក್ಯាម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះស្រាវជ្រាវ និងឃាត់ខ្លួននារីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមប្រព័ន្ធអនឡាញ ដោយក្រុមជនល្មើសប្រើរូបភាពជនអនាមិក លួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ដើម្បីឆបោកជនរងគ្រោះឲ្យផ្ទេរប្រាក់។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ថ.ធ ភេទស្រី។ ការស្រាវជ្រាវជំនាញរកឃើញថា ជនសង្ស័យរូបនេះធ្លាប់បម្រើការនៅក្នុងទីតាំងឆបោកតាមអនឡាញ (Online Scam)…

បង្ក្រាបជនជាតិចិន២នាក់លួចស្លាកលេខរថយន្តក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដកហូតគ្រាប់កាំភ្លើង និងគ្រឿងញៀន

កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកកោះធំ និងក្រុងសំពៅពូន បានធ្វើការវាយឆ្មក់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធករណីលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យ និងពលរដ្ឋនៅក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមានឈ្មោះ TONG TENG TENG អាយុ៣០ឆ្នាំ និងឈ្មោះ…