ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ នគរបាលបានឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៦…

ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ជិះរត់បុករថយន្តបាក់ជើងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ចៃដន្យជិះរត់បុករថយន្តពីក្រោយបណ្តាលឱ្យរបួសបាក់ជើង ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយ៉ាងងាយ។ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានសហការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចោរកម្មលួចម៉ូតូ១គ្រឿង នៅត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣ទាបភ្លឺ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមជាមួយម៉ូតូ១គ្រឿង ម៉ាក…

ឃាត់ខ្លួនជនជាតិចិន៣នាក់សង្ស័យបង្ខាំង-ជំរិតទារប្រាក់ សមាជិករួមជាតិក្នុងបុរីប៉េងហួត

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងរហ័សលើករណីឃុំឃាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ស្របពេលដែលជនរងគ្រោះជាជនជាតិចិនម្នាក់រត់រួចខ្លួនមកដាក់ពាក្យបណ្តឹង។ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក CONG ZHISHENG អាយុ៤២ឆ្នាំ ជនជាតិចិន បានចូលទៅបដិវត្តន៍ចំណុចក្នុងបុរីប៉េងហួត…

ជនបរទេសជិត ៤,០០០នាក់ មកពី ៣៥ សញ្ជាតិ ត្រូវបាននិរទេសចេញពីកម្ពុជា ក្នុងចំណោមនោះភាគច្រើនជាជនជាតិចិនពាក់ព័ន្ធការឆបោកអនឡាញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបោសសម្អាតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានបណ្ដេញចេញជនបរទេសសរុប ៣,៦៨៤ នាក់ (ស្រី ៤៨៩ នាក់) មកពី ៣៥ សញ្ជាតិផ្សេងៗគ្នា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិនរហូតដល់…

បង្ក្រាបផ្ទាល់! ក្រុមចោរកាច់សោកម៉ូតូ ៤នាក់ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រោយពីបានឃាត់ខ្លួនក្នុងករណីលួចកាច់សោកម៉ូតូដ៏រំពឹងរន្ធត់។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ខាំ ណយស្រីលក្ខ ភេទស្រី អាយុ២០ឆ្នាំ…

ចៅក្រមបង្ហាញមេត្តា ដោះលែងឪពុកក្រីក្រម្នាក់ពីបទឆក់ត្រីបំប៉នគ្រួសារ

ខេត្តបាត់ដំបង៖ តុលាការខេត្តបាត់ដំបងបានសម្រេចចេញដីកាដោះលែងលោក សាន ប៊ុនលក អាយុ៣៧ឆ្នាំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆក់ត្រីខុសច្បាប់។ លោក សាន ប៊ុនលក ជាអ្នករស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានប្រពន្ធ និងកូនតូចៗចំនួន៤នាក់។ ដោយសារជីវភាពខ្វះខាត បញ្ហាក្រពះ…

ស សុខា ចេញសេចក្តីណែនាំ ៤ ចំណុច ពង្រឹងក្រមសីលធម៌ និងប្រសិទ្ធភាពមន្ត្រីរាជការ ថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងជំរុញប្រសិទ្ធភាពសេវាសាធារណៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីជូនដំណឹងលេខ ១៧៤៩ ណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងវិស័យសំខាន់ៗចំនួន ៤។ ១. ពង្រឹងវិន័យ និងរបៀបធ្វើការ ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យមន្ត្រីរាជការគ្រប់រូបគោរពម៉ោងការងារ និងឋានានុក្រមឱ្យបានខ្ជាប់ខ្ជួន ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់…

រឿងអាស្រូវគយប្រៃសណីយ៍៖ តើអ្នកស្រី ប៊ុននី សុជាតា យកមន្ត្រីចូលនិវត្តន៍ និងជាប់កិច្ចសន្យា ស្លៀកស៊ីវិលវាយតម្លៃពន្ធពិតឬ?

ភ្នំពេញ៖ រឿងរ៉ាវក្ដៅគគុកលើបណ្ដាញសង្គមក្រោយពេលម្ចាស់គណនីឈ្មោះ Rattanak Mean បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីសកម្មភាពរបស់មន្ត្រីគយនៅប្រៃសណីយ៍ ដោយចោទថាមានការយកមន្ត្រីចូលនិវត្តន៍ និងមន្ត្រីជាប់កិច្ចសន្យាឱ្យស្លៀកពាក់ស៊ីវិលមកបំពេញការងារវាយតម្លៃពន្ធ និងទារប្រាក់ក្រោមតុ។ តាមការចុះផ្សាយ គេលើកឡើងថា អ្នកស្រី ប៊ុននី សុជាតា ប្រធានការិយាល័យគយ និងរដ្ឋាករប្រៃសណីយ៍ បានឱ្យលោកពូបូរ៉ា (អតីតមន្ត្រីចាស់ទុំចូលនិវត្តន៍) និងឈ្មោះទូច (មន្ត្រីជាប់កិច្ចសន្យា) ស្លៀកស៊ីវិលចាំទទួលភ្ញៀវមកយកឥវ៉ាន់។…

ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀននៅស្រុកស្អាង ដកហូតគ្រឿងញៀន១៣កញ្ចប់ និងម៉ូតូមួយគ្រឿង

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង សហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាងមួយគីឡូក្រាម កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ លោក វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ…

១៨៤ នាក់! ទ័ពមួកខៀវកម្ពុជាវិលមកដល់ផ្ទះវិញដោយសុវត្ថិភាព ក្រោយពន្យាពេលជិត ៣ខែ

ភ្នំពេញ៖ ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) នៅល្ងាចថ្ងៃទី៩ ខែឧសភា បានវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរត្រូវបានពន្យាពេលជិត ៣ខែ ដោយសារវិបត្តិសង្គ្រាមអ៊ែរ៉ង់-អ៊ីស្រាអែល-អាម៉េរិក។ ជាក់ស្តែង បេសកកម្មរយៈពេល ១ឆ្នាំដែលបានបញ្ចប់នៅខែមីនា ឆ្នាំ២០២៦ កងកម្លាំងមួកខៀវកម្ពុជាទទួលបានជោគជ័យលើសមិទ្ធិផលជាច្រើន ដូចជាការសាងសង់សំណង់ផ្តេក-បញ្ឈរ និងការដោះមីនកំទិចគ្រាប់អាវុធនៅតាមតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល។ នេះបើតាមលោកវរសេនីយ៍ឯក ព្រឹម…