អា ឡែន ចេញមុខបំភ្លឺសមត្ថកិច្ចករណីនាំផ្លែទុរេនពីថៃចូលកម្ពុជា សារភាពទិញលក់ជាង២តោន
បាត់ដំបង៖ ករណីរំជើបរំជួលលើបណ្តាញសង្គមជុំវិញការនាំផ្លែទុរេនពីប្រទេសថៃចូលមកកម្ពុជារបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ អា ឡែន ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងអញ្ជើញឲ្យចូលខ្លួនមកបំភ្លឺកាលពីថ្ងៃទី៤ ឧសភា ២០២៦ ។ លទ្ធផលនៃការសាកសួរបានបង្ហាញថា ឈ្មោះពិតរបស់គាត់គឺ ព្រឿនសាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ គាត់បានសារភាពថាសម្លេងក្នុងសារដែលបែកធ្លាយនៅលើបណ្តាញសង្គមគឺជាសម្លេងរបស់គាត់ពិតមែន ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេន។…
