ព័ត៌មានជាតិ

ភ័យរន្ធត់! បុរសជនជាតិស្បែកខ្មៅបង្ខាំងសង្សារក្នុងខុនដូ គំរាមសម្លាប់ សមត្ថកិច្ចចុះឃាត់ខ្លួនទាន់ពេល

ភ្នំពេញ៖ ស្នេហាមិនមែនតែងតែផ្អែមល្ហែមដូចការស្មាននោះទេ ពេលខ្លះវាអាចក្លាយទៅជារឿងដ៏រន្ធត់ដូចហេតុការណ៍ខាងក្រោមនេះ! បុរសជនជាតិស្បែកខ្មៅម្នាក់បានបង្ខាំងសង្សាររបស់ខ្លួននៅក្នុងបន្ទប់ខុនដូមួយកន្លែង ហើយបានគំរាមសម្លាប់ ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោ ខលទូរស័ព្ទប្រាប់មិត្តភក្តិឱ្យជួយប្ដឹងសមត្ថកិច្ចឱ្យមកធ្វើអន្តរាគមន៍ជាបន្ទាន់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩:៣០ យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១ប៊ីធី ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ…

អាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោដាក់រូបព្រះយូឡាយលាយរូបយក្ស ពលរដ្ឋរិះគន់ថាមិនសមរម្យ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅរុះរើស្លាកយីហោហាងមួយកន្លែង ដែលរកស៊ីចាក់សាក់ កក់សក់ ធ្វើក្រចក… ស្ថិតនៅក្បែរហាង One More បឹងកក់ ក្រោយពីមានការរិះគន់ពីសាធារណជនថា ការដាក់តាំងរូបភាពមិនសមរម្យ សម្រាប់ក្រសែភ្នែកក្នុងសង្គមកម្ពុជា។ ក្នុងឱកាសចុះរុះរើស្លាកយីហោនេះ ស្ត្រីម្ចាស់ហាង ក៏បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរខណ្ឌ ដោយយល់ព្រមរុះរើស្លាកចាស់…

សម្តេច ម៉ែន សំអន សម្ពោធសមិទ្ធផលជាង ២៣ម៉ឺនដុល្លារ ក្នុងវត្តព្រៃខ្លូត ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចជាតិ និងជំនឿរបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សមិទ្ធផលនានាផ្នែកព្រះពុទ្ធសាសនា នៅវត្តព្រៃខ្លូត (ហៅវត្តច្រេស) ដែលមានទឹកប្រាក់សរុបជាង ២៣ម៉ឺនដុល្លារ បានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចបានបញ្ជាក់ថា…

សម្តេចតេជោ ណែនាំមន្ត្រីមូលដ្ឋានបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦ នាក់។ ពិធីនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត…

វេទិកាសារព័ត៌មាន៖ អ្នកជំនាញ និងអ្នកសារព័ត៌មានជាង ១០០នាក់ ពិភាក្សាពីបញ្ហាប្រឈម AI ក្រមសីលធម៌ និងវិជ្ជាជីវៈ

ភ្នំពេញ៖ អ្នកជំនាញ និងអ្នកសារព័ត៌មានប្រមាណ ១០០នាក់ បានចូលរួមក្នុងវេទិកាសារព័ត៌មានដ៏មានសារៈសំខាន់មួយ ក្រោមប្រធានបទ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។ វេទិកានេះរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥) ស្ថិតនៅលើផ្លូវ OCIC ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ស្រែករកឆ្មបបន្ថែម ១លាននាក់ទូទាំងពិភពលោក

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចេញសារលិខិតដ៏កក់ក្តៅក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទថា «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»។ សម្តេចបានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ លើកតម្កើងតួនាទីដ៏សំខាន់របស់ឆ្មប ដែលជាអ្នកគាំពារអាយុជីវិត…

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ វិជ្ជាជីវៈខ្ពស់ជាខែលការពារអ្នកសារព័ត៌មាន ពីបណ្តឹង និងប្រឈមនានា

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការយល់ដឹងច្បាស់ពីសិទ្ធិ ករណីយកិច្ច និងទំនួលខុសត្រូវ មានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ ដែលវាមិនមែនជាការដាក់សំពាធឡើយ។ លោកបានថ្លែងថា៖ «កាលណាអ្នកសារព័ត៌មានមានវិជ្ជាជីវៈខ្ពស់ វានឹងក្លាយជាខែលការពារពួកគាត់ពីការប្ដឹងផ្ដល់ ឬការប្រឈមផ្សេងៗ»។ ការលើកឡើងបែបនេះរបស់លោក ទេព…

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​៖ ម៉ូតូបុកគ្នាពេញទំហឹង បុរសម្នាក់ស្លាប់​ ៣នាក់របួសធ្ងន់នៅខណ្ឌដូនពេញ

ភ្នំពេញ៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ខណៈដែលភាគីម្ខាងកំពុងបត់បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ជាបន្ទាន់ កាលពីវេលាម៉ោង២:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម៉ាក HONDA SOOCPY ពណ៌ខ្មៅ…

៣០ឆ្នាំ រដ្ឋមន្ត្រី៣រូប! ច្បាប់សារព័ត៌មានជិតកែសម្រួល ស្របនឹងបច្ចេកវិទ្យាឌីជីថល និង AI

ភ្នំពេញ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុកាល៣០ឆ្នាំ និងបានឆ្លងកាត់រដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន ៣រូប កំពុងជិតត្រូវបានតាក់តែងឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងជ្រៀតចូលក្នុងវិស័យសារព័ត៌មាន។ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «AI ក្រមសីលធម៌…

ពលបាលត្រី ហង្ស ចាន់រដ្ឋា ត្រូវបណ្ដេញចេញពីនគរបាលជាតិ ក្រោយក្លែងឯកសារប្រាក់ខែ និងកាតនគរបាលក្លែងក្លាយ

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យកងកម្លាំងយ៉ាងតឹងរ៉ឹងលើ ពលបាលត្រី ហង្ស ចាន់រដ្ឋា ដោយដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិជាស្ថាពរ។ បើយោងតាមសេចក្ដីប្រកាសស្ដីពីការអនុវត្តទណ្ឌកម្មខាងវិន័យ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ពលបាលត្រី ហង្ស ចាន់រដ្ឋា អត្តលេខ…