កម្ពុជាបណ្ដេញជនជាតិចិន ១៥៦នាក់ ពីបទឆបោកអនឡាញ និងស្នាក់នៅខុសច្បាប់ចេញពីប្រទេស
ក្រោមការសហការរវាងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីជាមួយស្ថានទូតចិនប្រចាំកម្ពុជា អាជ្ញាធរកម្ពុជាបានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៦នាក់ ក្នុងនោះស្រីចំនួន ១៣នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅធ្វើការងារដោយខុសច្បាប់។ ក្រុមជនជាតិចិនទាំងនេះត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ មេសា និងថ្ងៃទី១ ឧសភា។ ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត…
